ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​ម៉ិកស៊ីកូ​រងគ្រោះ​ដោយសារ​រញ្ជួយដី​ដ៏​ខ្លាំង​មួយ


ក្រុម​ជួយ​សង្គ្រោះ​ធ្វើ​ការ​រុករក​នៅ​លើ​អគារ​បែកបាក់​ បន្ទាប់​ពី​មាន​ការ​រញ្ជួយដី​នៅ​ក្នុង​សង្កាត់ Colonia Obrera នៃ​ក្រុង​ម៉ិកស៊ីកូ​ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុម​ជួយ​សង្គ្រោះ​ធ្វើ​ការ​រុករក​នៅ​លើ​អគារ​បែកបាក់​ បន្ទាប់​ពី​មាន​ការ​រញ្ជួយដី​នៅ​ក្នុង​សង្កាត់ Colonia Obrera នៃ​ក្រុង​ម៉ិកស៊ីកូ​ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ពុធនេះ​ ពួក​អ្នក​ធ្វើ​ការ​ផ្នែក​ជួយ​សង្គ្រោះ​បាន​ស្វះស្វែង​រក​ក្នុង​ក្រុង​ម៉ិកស៊ីកូ និង​ក្នុង​រដ្ឋ​ជិត​ខាង​ក្នុង​សេចក្តី​សង្ឃឹម​ថា​នឹង​រក​ឃើញ​ពួក​អ្នក​នៅ​រស់​ពី​ការ​រញ្ជួយ​ដីមួយ​មាន​កម្លាំង៧,១​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​២១៧​នាក់​ស្លាប់ និង​បាន​ធ្វើ​ឱ្យ​អាគារ​រាប់សិប​ខ្នង​រលំ។​

លោក​ Miguel Osorio Chong រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃនៃ​ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​ថា​ កង​យោធពល និង​ក្រុម​ប៉ូលិស​ម៉ិកស៊ិក​នឹង​បន្ត​ធ្វើការ​រហូត​ដល់​ពួក​គេ​អស់​លទ្ធភាព​ទាំង​អស់​ក្នុងការ​រក​ឃើញ​មនុស្ស​នៅ​រស់​ថែម​ទៀត។

ពួក​ជន​ស៊ីវិល​បាន​ចូល​រួម​ជាមួយ​ក្រុម​អ្នក​ស្វែង​រក​ និង​ពួក​អ្នក​ជួយ​សង្គ្រោះក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​មាន​ការ​រញ្ជួយ​ដីនេះ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ដោយ​ប្រើ​គ្រឿង​ម៉ាស៊ីន​ធ្ងន់ៗ និង​ដៃ​ទទេ​ដើម្បី​លើក​កម្ទេចកម្ទី។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​ Luis Felipe Puente ប្រធាន​ទី​ភ្នាក់ងារ​ការពារ​ស៊ីវិល​នៃ​ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​តាម Twitter ថា​មាន​មនុស្ស៨៦​នាក់​ស្លាប់​ក្នុង​ក្រុង​ម៉ិកស៊ីកូ ៧១​នាក់​ស្លាប់​ក្នុង​រដ្ឋ​ Morelos ៤៣​នាក់​ស្លាប់​ក្នុង​រដ្ឋ Puebla១២នាក់ស្លាប់​ក្នុង​រដ្ឋ​ Mexico ៤នាក់​បាត់បង់​ជីវិត​ក្នុង​រដ្ឋ​ Guerrero និង​ម្នាក់​ក្នុង​រដ្ឋ Oaxaca។ ​លោក​បាន​បញ្ចុះ​តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់​ទាំង​អស់​ដែល​កាលពី​ពេល​មុន​ប្រកាស​ថា មាន​ចំនួន​២៤៨នាក់។​

មជ្ឈមណ្ឌល​នៃ​ការ​រញ្ជួយ​ដី​មាន​នៅ​ Puebla នៅ​ចម្ងាយ​១២៣គ.ម.​ទិសអាគ្នេយ៍​ក្រុង​ម៉ិកស៊ីកូ។ លោកប្រធានាធិបតី​ Enrique Pena Nieto បាន​ទៅ​មើល​សាលារៀន​មួយ​មាន​បី​ជាន់​នៅ​ក្នុង​រដ្ឋធានី​ដែល​រលំ និង​ជា​កន្លែងមួយ​មាន​កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ៕

XS
SM
MD
LG