ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អាជ្ញាធរ​បន្ត​រុករកអ្នក​នៅ​រស់​រាន​មាន​ជី​វិត​ពីការ​រញ្ជួ​ផែនដី​នៅ​ក្នុង​ប្រទេស​ម៉ិច​ស៊ិក


មនុស្ស​ម្នា​កំពុង​កាយ​រក​មនុស្ស​ដែល​អាច​ស្ថិត​នៅ​ក្រោម​អាគារ​ដែល​បាន​ដួល​រលំ​ ក្រោយ​ពេល​មាន​រញ្ជួយ​ដី​នៅ​ទីក្រុង​ម៉ិកស៊ិកូ កាល​ពី​ថ្ងៃទី​១៩ ខែ​កញ្ញា។
មនុស្ស​ម្នា​កំពុង​កាយ​រក​មនុស្ស​ដែល​អាច​ស្ថិត​នៅ​ក្រោម​អាគារ​ដែល​បាន​ដួល​រលំ​ ក្រោយ​ពេល​មាន​រញ្ជួយ​ដី​នៅ​ទីក្រុង​ម៉ិកស៊ិកូ កាល​ពី​ថ្ងៃទី​១៩ ខែ​កញ្ញា។

បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ក្នុង​ទីក្រុង ​Mexico City ​ដែល​រង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ផែន​ដី​កាល​ពី​ថ្ងៃ​សុក្របាន​បន្ត​ការ​រុក​រកមនុស្ស​ដែល​កប់​នៅ​ក្នុង​កម្ទេច​បាក់​បែក​របស់​អាគារ​ដែល​បាន​ដួល​រលំ​បន្ទាប់​ពី​កិច្ច​ប្រតិបត្តិការ​នោះ​បាន​ត្រូវ​ផ្អាក​អស់​រយៈ​ពេល​មួយ​យប់។

កាល​ពី​ដំបូង ​ពួក​មន្រ្តី​បានដំឡើង​ចំនួន​មនុស្ស​ស្លាប់​ពីការ​រញ្ជួ​ផែនដី​ដែល​មាន​កម្លាំង ៧.១ រិចទ័រ​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​ដល់​២៨៦​នាក់ ​ក៏ប៉ុន្តែ​ការ​រាប់​ចំនួន​មនុស្ស​ស្លាប់​ត្រូវ​គេ​រំពឹងថា​នឹង​កើន​ឡើង​នៅ​ពេល​ដែល​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​ស្វែង​រក​មនុស្ស​ដែល​ជាប់​នៅ​ក្នុង​កម្ទេច​បាក់​បែក​នោះ។

លោក​ Luis Felipe Puente​ ប្រធាន​ការពារ​ជន​ស៊ី​វិល​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៤៨​នាក់​ដែរ​បាន​ត្រូវ​បញ្ជាក់​ថា​ស្លាប់​នៅ​ក្នុង​ទីក្រុង​ Mexico City​ នេះ។ នៅ​ក្នុងសារ​តាម​ប្រព័ន្ធ Twitter​ កាល​ពី​ថ្ងៃ​សុក្រ ​លោក​បាន​និយាយថា ​មនុស្ស៧៣​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ ​Morelos​ រួម​ជាមួយ​មនុស្ស​៤៥​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋ ​Peubla ​១៣​នាក់​នៅ​ក្នុង​ទីក្រុង​ Mexico​ ៦នាក់​ទៀត​នៅ​រដ្ឋ ​Guerrero ​និង​ម្នាក់​នៅ​ក្នុង​រដ្ឋ​ Oaxaca។

ពួក​ក្រុម​ជួយ​សង្គ្រោះ​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​ម៉ិចស៊ិច​បាន​ធ្វើ​ការ​២៤​ម៉ោង​នៅ​អាគារ​ដួល​រលំ​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​មក​ដើម្បី​រុករក​មនុស្ស​នៅ​រស់​រាន​មាន​ជីវិត។

​លោក​ប្រធានា​ធិបតីម៉ិចស៊ិច​ Enrique Pena Nieto​ បាន​ប្រកាស​ការ​កាន់​ទុក​ជាតិ​រយៈ​ពេល​៣​ថ្ងៃ។

លោក​បាន​សរសើរ​ការ​ឆ្លើយ​តប​ភ្លាមៗ​របស់​ជន​ជាតិ​ម៉ិចស៊ិច​ដល់​គ្រោះ​មហន្តរាយ​នេះ ​ខណៈ​ដែល​លោក​សង្កត់​ពីអទិភាព​ជួយ​សង្គ្រោះ​ជីវិត​មនុស្សហើយ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ខាង​វេជ្ជ​សាស្រ្ត​សម្រាប់​អ្នក​ត្រូវ​ការ​ជំនួយ៕

XS
SM
MD
LG