ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​រញ្ជួយ​ដី​ដ៏ខ្លាំង​នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​ ប៉ុន្តែ​គ្មាន​គ្រោះ​ថ្នាក់​ដោយ​រលក​យក្ស​ស៊ូណាមី​ទេ


រូបឯកសារ៖ អាគារ​ម៉ាស៊ីន​រេអាក់ទ័រ​ នៅ​ក្រុង Fukushima ប្រទេស​ជប៉ុន​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមី កាល​ពី​ឆ្នាំ​២០១៦។

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​អេភី​ (AP) បាន​រាយការណ៍​មក​ថា ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ​បាន​អង្រួន​តំបន់​ឆ្នេរ​ Fukushima​ ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន។​

តំបន់​នេះជា​កន្លែងធ្លាប់​រងការវាយ​ប្រហារដោយ​ការរញ្ជួយដី​និង​រលក​យក្ស​ស៊ូណាមី​ ​កាលពី​ឆ្នាំ​២០១១ ​ដែល​បាន​បង្កឲ្យ​មានការ​បែក​ធ្លាយ​រោងចក្រ​នុយក្លេអ៊ែរ។ ​តែ​គ្មាន​របាយការណ៍​អំពី​គ្រោះ​ថ្នាក់​ឬ​របួស​នោះ​ទេ។

ទីភ្នាក់ងារ​ឧត្តុនិយម​ជប៉ុន​បាន​និយាយ​ថា​ គ្មាន​គ្រោះ​ថ្នាក់​ដោយ​រលក​ស៊ូណាមី​ទេ។ ​ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា​ ការ​រញ្ជួយ​ដី​នេះ​បាន​វាយ​ប្រហារ​កាល​ពី​ជិត​ពាក់​កណ្តាល​អាធ្រាត​ ហើយ​មាន​កម្រិត​ដែល​គេ​វាស់​ស្ទង់​ដល់​ទៅ​៥.៩​ ហើយ​កន្លែង​ដែល​មាន​ការកើត​ឡើង​នៃ​ការ​រញ្ជួយ​ដី​នេះ​គឺ​ចាប់​ផ្តើម​ប្រហែល​៥០​គីឡូ​ម៉ែត្រ​ក្រោម​បាត​សមុទ្រ។

ការរញ្ជួយ​នេះ​ត្រូវ​គេ​ដឹង​ថា​ កើត​ឡើង​ប្រហែល​ជា​ចម្ងាយ​២៤០​គីឡូ​ម៉ែត្រ​ពី​រដ្ឋធានី​តូក្យូ​ប្រទេស​ជប៉ុន។​ ទីភ្នាក់ងារ​ព័ត៌មាន ​NHK​ របស់រដ្ឋបាន​ប្រកាស​ថា​រថភ្លើង​ក្នុង​ស្រុក​បាន​បញ្ឈប់​សេវាកម្ម​បណ្តោះ​អាសន្ន​ដើម្បី​ការពារ​និង​ឆែកឆេរ​ពី​សុវត្តិភាព ​ហើយ​ក្រោយ​មក​ក៏​បាន​បន្ត​ដំណើរ​ការ​វិញ។

ក្រុមហ៊ុន​អគ្គិសនី​ដែល​ប្រតិបត្តការ​នៅឯ​រោងចក្រ​នុយក្លេអ៊ែរ​ Fukushima ​ដែល​ធ្លាប់​រងការ​ខូច​ខាត​នោះ ​បញ្ជាក់​ថា​ការ​ត្រួត​ពិនិត្យ​ពី​សុវត្ថិភាព​របស់​ខ្លួន​ពុំបាន​រក​ឃើញ​អ្វី​មិន​ប្រក្រតីនោះ​ទេ៕

XS
SM
MD
LG