ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់ព្យុះ​ធ្វើ​ឲ្យ​មនុស្ស​១៨នាក់​ស្លាប់​នៅ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក


អគារ និង​រថយន្ត​ខូចខាត​បន្ទាប់​ពី​មាន​ព្យុះ​ខ្យល់​គួច​មួយ​នៅ​ក្នុង​ក្រុង Monroe រដ្ឋ Louisiana សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
អគារ និង​រថយន្ត​ខូចខាត​បន្ទាប់​ពី​មាន​ព្យុះ​ខ្យល់​គួច​មួយ​នៅ​ក្នុង​ក្រុង Monroe រដ្ឋ Louisiana សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

ព្យុះ​យ៉ាង​ខ្លាំង​ដែល​បាន​ធ្វើ​ចលនា​ទូទាំង​តំបន់​ភាគអាគ្នេយ៍​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​រហូត​មក​ដល់​ថ្ងៃចន្ទ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​១៨នាក់​ដែរ។

ព្យុះ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់ភ្លៀង និង​ខ្យល់​យ៉ាង​ខ្លាំង។មាន​សេចក្តីរាយការណ៍​ថា ព្យុះ​ខ្យល់​គួច​នៅ​ក្នុង​រដ្ឋ​តិចសាស រដ្ឋ Louisiana រដ្ឋ Mississippi រដ្ឋ Georgia និង​រដ្ឋTennessee បាន​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​រយ​ខ្នង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ យ៉ាង​តិច​ណាស់​៨សែន​៦ម៉ឺន​នាក់​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់។

មនុស្ស​រាប់​សិប​នាក់​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។ Chattanooga ជា​តំបន់​មួយ​នៅ​រដ្ឋ Tennessee បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ខ្យល់​ព្យុះ​នេះ។

រដ្ឋ​ចំនួន១០​មាន​ទឹក​ជំនន់ មាន​ការ​ព្រមាន​ពី​ព្យុះ​ខ្យល់​គួច និង​ព្យុះ​មាន​រន្ទះបាញ់​ហើយ​និង​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​យប់។

មនុស្ស​ស្លាប់​១១នាក់​នៅ​ក្នុង​រដ្ឋ Mississipi។ អភិបាលរដ្ឋ Mississippi លោក Tate Reeves បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «មនុស្ស​ស្លាប់​១១នាក់​នោះ មិនមែន​ស្ថិត​នៅ​ក្នុង​ពិធីបុណ្យ​ប៉ាក ឬ Easter ទេ»។

លោក​អភិបាល​រដ្ឋ​បាន​និយាយ​ទៀត​ថា «រដ្ឋ Mississipi និង​អ្នក​ជួយ​សង្គ្រោះ​របស់​យើង​កំពុង​ធ្វើការ​២៤ម៉ោង​ ហើយ​និង​មិន​ឈប់​សម្រាក​រហូតទាល់​តែ​ការងារ​ចប់​សព្វ​គ្រប់។ យើង​កំពុង​ប្រើ​ធនធាន​ទាំងអស់​ដើម្បី​ការពារ​ពល រដ្ឋ និង​ទ្រព្យសម្បត្តិ​ទាំងអស់»។

ការ​គំរាមកំហែង​នោះ​ រាលដាល​ពី​ភាគ​ខាង​ជើង​រហូត​ដល់​បណ្តា​រដ្ឋ​នៅ​កណ្តាល​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក​កាលពី​ថ្ងៃចន្ទ​ ដោយ​សេវាកម្ម​អាកាសធាតុ​ជាតិ​សហរដ្ឋអាមេរិក​ព្រមាន​ថា នឹង​មាន​ព្យុះសង្ឃរា ខ្យល់​យ៉ាង​ខ្លាំង និង​ទឹក​ជំនន់៕

XS
SM
MD
LG