ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹកជំនន់​ក្នុង​ក្រុង​ Houston ​ខណៈ​ការបោស​សម្អាត​នៅតែ​បន្ត​នៅ​ព្រំដែន​ប្រទេស​ម៉ិកស៊ិច


លោក Robert Briscoe កំពុង​ពិនិត្យ​មើល​ការ​ខូចខាត​ឡាន​របស់​លោក​ដែលបង្ក​ដោយ​ទឹក​ជំនន់​ ក្នុង​ក្រុង​ Houston កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។
លោក Robert Briscoe កំពុង​ពិនិត្យ​មើល​ការ​ខូចខាត​ឡាន​របស់​លោក​ដែលបង្ក​ដោយ​ទឹក​ជំនន់​ ក្នុង​ក្រុង​ Houston កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។

ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​ក្នុង​រដ្ឋ​ Texas ​កំពុង​ស្វែង​រក​សមាជិក​១២នាក់​នៃ​គ្រួសារ​ពីរ​ដែល​បាន​បាត់​ខ្លួន​នៅ​ក្រោយ​ទន្លេ​ Blanco ​ដែលមាន​ទឹក​ជំនន់ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​រំលើង​ផ្ទះ​សម្រាប់​វិស្សមកាល​មួយ​ខ្នង​ឱ្យ​របើក​គ្រឹះ​ហើយ​រសាត់​តាមខ្សែទឹក​ទៅ​ប៉ះ​ស្ពាន​មួយ​កន្លែង។

ខ្យល់​ព្យុះ​នៅ​ក្នុង​ផ្នែក​កណ្តាល​ស.រ.អា.​បាន​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​និង​មាន​ខ្យល់​ព្យុះ​កំបុត​ត្បូង​ដែល​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៨នាក់​ស្លាប់​នៅ​ក្នុង​រដ្ឋ​ Oklahoma​ និងរដ្ឋ​ Texas។​ មាន​ផ្ទះ​ជាង​មួយ​ពាន់​ខ្នង​បាន​ខូចខាត​ឬ​បាន​ត្រូវបំផ្លាញ​នៅ​ក្នុង​រដ្ឋ Texas ​ហើយមាន​អ្នកស្រុក​រាប់​ពាន់​នាក់​បាន​ខ្ចាត់​ព្រាត់​ពីផ្ទះ​សម្បែង​របស់​ពួក​គេ។

នៅ​ឆ្លង​កាត់​ព្រំដែន​ក្នុង​ប្រទេសម៉ិកស៊ិច​ ប្រជារាស្ត្រ​បាន​សម្អាត​ក្រុង Ciudad Acuna​ ក្រោយ​ពី​ខ្យល់​ព្យុះ​កំបុត​ត្បូង​មួយ​បាន​បោក​បក់​លើក្រុង​នោះ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោចណាស់​១៣​នាក់​បាត់បង់ជីវិត។ ខ្យល់ព្យុះកំបុត​ត្បូង​នេះ​ក៏​បាន​បំផ្លាញ​ផ្ទះ​រាប់រយ​ខ្នង​ផងដែរ៕

XS
SM
MD
LG