ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគ​ហ៊ុន​ពិភពលោក​មាន​ប្រតិកម្ម​ចម្រុះ​នៅ​ថ្ងៃ​ពុធ​មួយ​ថ្ងៃ​ក្រោយ​ពី​បាន​រើប​ឡើង​វិញ​


រូបពលរដ្ឋពាក់ម៉ាសផ្លាតចេញពីផ្ទាំងផ្សារហ៊ុន បន្ទាប់ពីមានការរីករាលដាលវីរុសកូរ៉ូណា នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
រូបពលរដ្ឋពាក់ម៉ាសផ្លាតចេញពីផ្ទាំងផ្សារហ៊ុន បន្ទាប់ពីមានការរីករាលដាលវីរុសកូរ៉ូណា នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​ទូទាំង​ពិភពលោក​ក្នុង​ថ្ងៃ​ពុធ​នេះ​មាន​លក្ខណៈ​ចម្រុះ​ ដោយ​ទី​ផ្សារ​នៅ​ទ្វីប​អាស៊ី​បាន​ធ្លាក់​ចុះ​ជា​ថ្មី ខណៈ​ទី​ផ្សារ​នៅ​អឺរ៉ុប​មាន​ការ​កើន​ពិន្ទុ។

ផ្សារ​ Nikkei នៅ​ក្នុង​ប្រទេស​ជប៉ុន​បានធ្លាក់​ចំនួន​២.៣% ខណៈ​ដែល​ផ្សារ​ ​ភាគហ៊ុន​ Hang Sengនៅ​ក្រុង​ហុងកុងបាន​ធ្លាក់ចុះ​០.៧% ហើយ​ទី​ផ្សារ​ Composite Index នៅ​ទីក្រុង​សាំងហៃ​នៃ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​០.៩%។

ទី​ផ្សារ FTSE នៃ​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​បើក​លក់ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន​ មួយ​ផ្នែក​ដោយ​សារ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​ការ​កាត់​អត្រា​ការ​ប្រាក់​ដើម្បី​ឆ្លើយ​តប​នឹង​ផល​ប៉ះពាល់​នៃ​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា។ ផ្សារ​ហ៊ុន​នៅ​អាល្លឺម៉ង់​និងបារាំង​ក៏​បាន​បើក​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន។

ទី​ផ្សារ​ Futures របស់​សហរដ្ឋ​អាមេរិក​ទំនង​នឹង​មាន​តម្លៃ​ហ៊ុន​ទាប​ជាង​មុន​នៅ​ពេល​បើក​ទី​ផ្សារ​នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ​ទី​ផ្សារ​ភាគ​ហ៊ុន​នៅអាមេរិក​បាន​កើន​ឡើង​វិញ​យ៉ាង​ខ្លាំង​ដោយ ទី​ផ្សារ​សំខាន់ៗ​ទាំង​បី​គឺ Dow Jones, S&P 500 និង Nasdaq បាន​បិទ​ទី​ផ្សារ​ដោយ​មានកំណើន​៥%។

ភាព​មិន​ប្រាកដ​ប្រជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទី​ផ្សារ​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក ដោយ​សារ​មាន​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ដែល​មក​ទល់​នឹង​ពេល​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១១៤.០០០​នាក់ និង​សម្លាប់​មនុស្សជាង​៤.០០០​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG