ភ្នំពេញ —
ទោះបីជាអត្រាឆ្លងមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ការមាក់ងាយនិងការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍នៅតែជាឧបសគ្គរារាំងដល់ការបង្ការការចម្លងថ្មីនៃមេរោគនេះដែរ។
សម្រាប់អ្នកស្រីអ៊ុច ណាវីជីវិតបានពើបប្រសព្វតែនឹងរឿងរ៉ាវអាក្រក់ ចាប់តាំងពីអ្នកស្រីដឹងថា ខ្លួនបានផ្ទុកមេរោគអេដស៍កាលពីឆ្នាំទៅ។
ជាម្តាយនៃកូនប្រុសម្នាក់អាយុ១០ឆ្នាំ អ្នកស្រីណាវីនិយាយថា មនុស្សជាច្រើននៅក្នុងភូមិ រួមទាំងបងស្រីបង្កើតរបស់អ្នកស្រីផង បានចាប់ផ្តើមស្អប់ខ្ពើម និងបង្ហាញឥរិយាបទមាក់ងាយមកលើអ្នកស្រីនិងកូន ក្រោយពីពួកគេដឹងថា អ្នកស្រីបានឆ្លងមេរោគអេដស៍។
«បងស្រីខ្ញុំមួយហ្នឹងគេខ្ពើមរអើម ហើយបងប្អូនជីដូនមួយអីហ្នឹង ក៏គេខ្ពើមរអើមដែរ។ គេមិនពេញមុខ ពេញមាត់ដូចពីមុន។ កាលខ្ញុំអត់មានមេរោគ គេនៅហូបចំណីចំណុកអីជាមួយគ្នា។ ដល់ពេលខ្ញុំមានមេរោគ គេរើសអើង។ សូម្បីកូនខ្ញុំ ពេលវាជិះកង់លេង គេហៅ«អាកូនមានអេដស៍» «ម៉ែវាមានអេដស៍»។ កូនខ្ញុំក៏យំ រត់មកប្រាប់ថា «ម៉ែ! គេហៅម៉ែឯងថាមានអេដស៍!។ មីងមាហៅម៉ែឯងថា មានអេដស៍»។
អ្នកស្រីណាវីនិយាយថា អ្នកស្រីបានឆ្លងមេរោគអេដស៍នេះពីប្តីរបស់អ្នកស្រី។ អ្នកស្រីអះអាងថា ប្តីរបស់អ្នកស្រីបានចងកសម្លាប់ខ្លួន ក្រោយពីគាត់ដឹងថា ខ្លួនគាត់បានផ្ទុកមេរោគអេដស៍។
ក្រោយពីប្តីស្លាប់ទៅ ហើយផ្ទះក៏ត្រូវភ្លើងឆេះអស់ទៀតនោះ ស្ត្រីមេម៉ាយកូនមួយដែលឪពុកម្តាយស្លាប់ចោលតាំងពីខ្លួននៅតូចរូបនេះ និយាយថា អ្នកស្រីបានផ្លាស់ទៅរស់នៅជាមួយបងស្រីបានមួយរយៈពេល ប៉ុន្តែក៏ត្រូវបងស្រីបណ្តេញចេញពីផ្ទះ ដោយសារតែឋានៈរបស់អ្នកស្រីជាអ្នកផ្ទុកមេរោគអេដស៍។
«គេសម្តីទ្រគោះបោះបោក។ គេថា ផ្ទះគេ គេមិនទទួលស្គាល់អ្នកមានមេរោគអេដស៍នៅអញ្ចឹងទេ។ គេខ្ពើមណាស់ គេឆ្អើមណាស់។ កុំនាំឆ្លងដល់កូនដល់ចៅគេ។ សូម្បីតែបាយនៅចាន ក៏គេអត់ហ៊ានដាក់ចានឲ្យខ្ញុំហូបដែរ។ គេខ្លាចឆ្លងមេរោគដល់គេ។ សូម្បីតែខ្នើយអី ក៏គេអត់ហ៊ានឲ្យកើយជាមួយដែរ គេខ្លាចឆ្លងដល់កូនដល់ចៅគេ។ គេថា មនុស្សអីខុសគេ កើតមកមានរោគ មានអេដស៍អីអញ្ចឹង។ គេខ្មាស់គេណាស់។ ដើរទៅណាគេថា មានបងប្អូនកើតមេរោគអីអញ្ចឹង នរណាក៏សួរៗ»។
អ្នកស្រីណាវី ដែលបច្ចុប្បន្នស្នាក់នៅក្រោមការថែទាំរបស់អង្គការមនុស្សធម៌មួយនៅជាយក្រុងភ្នំពេញ មានប្រសាសន៍បន្តថា នៅពេលនោះ អ្នកស្រីបាក់ទឹកចិត្តនិងអស់សង្ឃឹមជាខ្លាំង រហូតដល់គិតចង់សម្លាប់ខ្លួនទៅតាមប្តីរបស់អ្នកស្រីដែរ។
«ខ្ញុំឈឺឡើងស្គម គ្មានកម្លាំងកំហែងទេ។ ខ្ញុំសឹងថា មិនចង់រស់ ចង់តែទៅម្តងៗ តែខ្ញុំនៅនឹកឃើញអាណិតកូន រស់ដើម្បីកូនមួយហ្នឹងទៀតចុះ»។
ដូចអ្នកស្រីណាវីដែរ ស្រ្តីផ្ទុកមេរោគអេដស៍រាប់ពាន់នាក់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាក៏បានជួបប្រទះនឹងការមាក់ងាយនិងការរើសអើងពីសំណាក់សមាជិកគ្រួសារ និងអ្នកជិតខាងរបស់ខ្លួនដែរ។
ការសិក្សាបានបង្ហាញថា កង្វះការគាំទ្រ និងការទទួលស្គាល់ពីសំណាក់សមាជិកក្រុមគ្រួសារដែលរស់នៅក្រោមដំបូលផ្ទះតែមួយ និងអ្នកជិតខាង បានញ៉ាំងឲ្យអ្នករស់នៅជាមួយមេរោគអេដស៍រាប់ពាន់នាក់ លាក់មុខ មិនហ៊ានចេញមកទទួលសេវាព្យាបាលត្រឹមត្រូវជាសាធារណៈ។
លោក ស៊ន សុធារិទ្ធ គឺជាអ្នកសម្របសម្រួលថ្នាក់ជាតិនៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងប្រទេសកម្ពុជា។
«រហូតមកដល់សម័យនេះទៅហើយ យើងនៅតែជួបសមាជិកដែលធ្វើតេស្តហើយ មិនទៅទទួលយកសេវាហ្នឹងទៀត»។
ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង៧ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ៥ម៉ឺននាក់បានទទួលសេវាព្យាបាល។
លោកស៊ន សុធារិទ្ធនិយាយថា ក្រៅពីការមាក់ងាយ និងរើសអើសពីអ្នកដទៃ ការមាក់ងាយខ្លួនឯងក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ក៏នៅមានកម្រិតខ្ពស់នៅឡើយ។ អារម្មណ៍ថា ខ្លួនឯងបានប្រព្រឹត្តខុស ខ្មាស់គេ ឬស្តីបន្ទោសខ្លួនឯងជាដើមនេះ បានរួមចំណែកធ្វើឲ្យអ្នកផ្ទុកមេរោគនេះជាង២ម៉ឺននាក់ទៀតព្យាយាមគេចមុខ មិនព្រមស្វែងរកសេវាព្យាបាល។
«អាហ្នឹងហើយគឺជាការរើសអើងខ្លួនឯងដែលធ្វើឲ្យប៉ះពាល់ដល់កម្មវិធីអេដស៍ដែលយើងខំប្រឹងឆ្លើយតបទៅនឹងសូន្យបី គឺគ្មានការរើសអើង គ្មានការស្លាប់ និងគ្មានការចម្លងថ្មី»។
អ្នកផ្ទុកមេរោគអេដស៍មួយចំនួនក៏បានប្រឈមមុខនឹងការមាក់ងាយនិងការរើសអើងពីសំណាក់បុគ្គលិកផ្តល់សេវាសុខាភិបាលផងដែរ។ នេះបើយោងតាមអង្គការ UNAIDS។
អ្នកស្រី Marie-Odile Emond គឺជានាយកអង្គការនេះប្រចាំប្រទេសកម្ពុជា។
«ស្រ្តីដែលផ្ទុកមេរោគអេដស៍ទទួលបានដំបូន្មានថា ពួកគេគួររំលូតកូនចោល និងកុំឲ្យមានកូនជាដើម។ នេះនៅតែជាបញ្ហានៅឡើយ។ ហើយបញ្ហាមួយទៀតទាក់ទងនឹងផ្នែកសុខាភិបាលហ្នឹងដែរ គឺថា គេមិនបានគោរពការរក្សាការសម្ងាត់ឲ្យបានជានិច្ចជាកាលនោះទេ។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់បុគ្គល ប្រសិនបើមានការនិយាយដើម ឬការប្រាប់ព័ត៌មានមិនពិតអំពីបុគ្គលនោះតៗគ្នា»។
អ្នកស្រី Marie-Odile Emond និយាយថា ច្បាប់អេដស៍របស់ប្រទេសកម្ពុជាដែលមានគោលដៅបញ្ឈប់ការមាក់ងាយ និងការរើសអើងអ្នកផ្ទុកមេរោគអេដស៍នេះមិនត្រូវបានគេយកមកអនុវត្តនោះទេ។
«អ្វីដែលយើងឮគឺថា ច្បាប់ហ្នឹងបានជួយការពារអ្នកផ្ទុកមេរោគអេដស៍ ឬយ៉ាងយោចណាស់ក៏បានដាក់របាំងការពារខ្លះៗសម្រាប់ពួកគេដែរ។ ប៉ុន្តែច្បាប់នេះមិនត្រូវបានយកមកអនុវត្តនោះទេ ហើយក៏គ្មានជំនួយ ឬយន្តការផ្នែកច្បាប់ដើម្បីត្រួតពិនិត្យឲ្យបានទៀងទាត់ និងធានាថា ច្បាប់នេះត្រូវបានអនុវត្ត។ សម្រាប់អ្នកដែលប្រឈមមុខនឹងការរើសអើស ដូចជាត្រូវគេបដិសេធមិនផ្តល់ការងារឲ្យធ្វើ ឬមិនទទួលបានសេវាសុខាភិបាលជាដើមនោះ គឺគ្មានផ្លូវណាមួយដែលពួកគេអាចធ្វើឲ្យច្បាប់នេះត្រូវបានគេយកមកអនុវត្តនោះទេ»។
អាជ្ញាធរអេដស៍ទទួលស្គាល់អំពីកង្វះការយល់ដឹងឲ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ការនិងគ្រប់គ្រងមេរោគអេដស៍/ជំងឺអេដស៍ក្នុងចំណោមពលរដ្ឋទូទៅ។
ប៉ុន្តែលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ការមាក់ងាយ និងការរើសអើងពីសំណាក់បុគ្គលិកសុខាភិបាល មិនមែនជាបញ្ហាចោទធ្ងន់ធ្ងរនោះទេ។
«មានការរើងអើងនិងមាក់ងាយចេញពីបុគ្គលិកដែលផ្តល់សេវា ជាពិសេសសេវាសុខភាពគឺមានតែ៣ភាគរយទេ។ សូមជម្រាបថា ៣ភាគរយនេះ គឺជាចំនួនដែលតិចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅតំបន់អាស៊ី»។
លោកមានប្រសាសន៍បន្តថា សង្គមមិនបានប្រងើយកន្តើយចំពោះអ្នកផ្ទុកមេរោគអេដស៍នោះទេ តែផ្ទុយទៅវិញគឺអ្នកជំងឺមួយចំនួនបែរជារើសអើសខ្លួនឯង ហើយព្យាយាមផ្តាច់ខ្លួនពីសង្គមទៅវិញ។
យ៉ាងណាក៏ដោយ សម្រាប់គ្រួសារដែលរស់នៅជាមួយមេរោគអេដស៍ ដូចជាអ្នកស្រីអ៊ុច ណាវី ជាដើមនេះ ជីវិតរបស់ពួកគេនឹងល្អប្រសើរជាងនេះបន្តិច ប្រសិនបើគ្មានការមាក់ងាយ និងរើសអើងចំពោះពួកគេនោះ៕