ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាន​ការណ៍​បច្ចុប្បន្ន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត


រូបភាព​ឯកសារ៖ នាវា​ចិន​កំពុង​ដេញ​តាម​នាវា​វៀតណាម​បន្ទាប់​ពី​ពួកគេ​ខិត​ជិត​មក​ដល់​ស្ថានីយ​បូម​ប្រេង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពីទី​១៥ កក្កដា ២០១៤។
រូបភាព​ឯកសារ៖ នាវា​ចិន​កំពុង​ដេញ​តាម​នាវា​វៀតណាម​បន្ទាប់​ពី​ពួកគេ​ខិត​ជិត​មក​ដល់​ស្ថានីយ​បូម​ប្រេង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពីទី​១៥ កក្កដា ២០១៤។

ដោយសារតែ​ដំណោះ​ស្រាយសម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូងមិនទំនង​នឹង​កើត​មានក្នុងពេលឆាប់​ៗ​នេះទេ ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវចំណង​ទាក់​ទង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុងម៉ានីល អាច​ជា​សញ្ញា​ល្អ​សម្រាប់​សន្តិភាព​ផ្លូវ​នាវា​ចរណ៍​នៅ​ក្នុង​តំបន់។

នៅពេល​ដែលលោក Rodrigo Duterteប្រធានា​ធិបតី​នៃ​ប្រទេស​ហ្វីលីពីន​ទៅ​បំ​ពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​ខែតុលា ​អ្នក​វិភាគ​ខ្លះ​ព្រួយ​បារម្ភ​ថា ​លោក ​កំពុង​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ​លោក Tran Truong Thuy នាយក​ប្រតិបត្តិ​នៃ​មូល​និធិ​សម្រាប់​ការ​សិក្សាសមុទ្រ​ខាង​កើត​នៅ​ក្នុង​ទីក្រុង​ហាណូយ​គិត​ថា ​ការណ៍​នេះ​ជា​ព័ត៌មាន​ល្អ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង។

នៅ​ឯ​សន្និសិទ​កំពូល​ក្នុង​ទីក្រុង​ហូជីមិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ទស្សនាវដ្តី Economist លោក​បាន​និយាយថា ​ប្រសិនបើ​ចិន​មានភាព​ជិតស្និទ្ធ​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ហ្វីលីពីន ដូច្នេះវាហាក់​ដូចជា​មិន​គម្រាម​កំហែង​ដំណើរ​ការ​នៃ​ការ​ទាមទារ​ប្រជុំ​កោះ​នៅ​ជិត​ហ្វីលីពីន​ទេ។

លោក Thuy និយាយ​បន្ត​ទៀត​ថា ​«សម្រាប់​ចិន​នៅពេល​ឥឡូវនេះ​ដែល​ធ្វើ​ការទាម​ទារ​ទឹក​ដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​នឹង​វិលត្រឡប់​ទៅកាន់​ការធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតីភាព​ឡើង​វិញ​រវាង​ចិន​និង​ហ្វីលីពីន។​ ហើយ​ខ្ញុំ​គិតថា ​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ​ខ្ញុំ​គិតថា ​ចិន​នឹង​មិន​ធ្វើ​សកម្ម​ភាព​បែប​នេះ​ទៀត​ទេ‍»។

​ការ​មាន​ទំនាក់​ទំនង​ល្អជា​ថ្មី​ឡើង​វិញ​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ​មាន​ច្រើន​ជាង​ការ​រំពឹង​ទុក​ពីព្រោះ​តែ​តុលាការ​សម្រប​សម្រួលអន្តរ​ជាតិដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡាអេ ​បានសម្រេច​កាល​ពី​ខែកក្កដា​ថា ការ​ស្ថាបនា​កោះ​របស់​ចិន​បាន​ទន្ទ្រាន​យក​ផ្ទៃទឹក​ហ្វីលីពីន។ រដ្ឋាភិបាល​ក្រុង​ម៉ានីល ​បាន​ជំ​ទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ការ​ទាម​ទារ​យក​ទឹក​ដី​របស់​ចិន​នៅ​ក្នុង​តំបន់ ​ក៏ប៉ុន្តែ ​ការណ៍​នេះ ​បាន​ផ្លាស់​ប្តូរ​ទាំងអស់​នៅពេល​ដែល​ប្រធានា​ធិបតី​ហ្វីលីពីនថ្មី ​បាន​កាន់​អំណាច​នៅ​រដូវ​ក្តៅ​នេះ៕

XS
SM
MD
LG