ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ក្រសួង​ការបរទេស​រិះគន់​គោលនយោបាយ​លោក​អូបាម៉ា​នៅ​ស៊ីរី


នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្រសួង​ការបរទេស​បាន​បញ្ជាក់​ពី​ភាព​ពិត​ប្រាកដ​នៃ​សារ​ទំនាក់ទំនង​ការ​ទូត​ផ្ទៃ​ក្នុង​មួយ​ដែល​បាន​ចុះ ហត្ថលេខា​ដោយ​មន្ត្រី​ប្រហែល​៥០​ដែល​បាន​រិះគន់​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា​ក្នុង​ការ​ដោះស្រាយ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រើប្រាស់​ការវាយ​ប្រហារ​ដោយ​មាន​គោលដៅ​កំណត់​មួយ​ចំនួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី។

ឯកសារ​នោះ​បាន​បែកធ្លាយ​ចេញ​ពី​ «បណ្តាញ​ជំទាស់‍» ​នៅ​ផ្ទៃ​ក្នុង​ក្រសួង​ការបរទេស​ដែល​អនុញ្ញាត​ឱ្យ​បុគ្គលិក​ និង​អ្នក​ការ​ទូត​ណា​ដែល​មិន​យល់​ស្រប​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​សម្តែង​ការ​ព្រួយបារម្ភ​របស់​ពួកគេ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ដោយ​មិន​ភ័យ​ខ្លាច​ការ​សងសឹក​អ្វី​ឡើយ។​

លោក​ John Kirby អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា​ពិត​ជា​មាន​ឯកសារ​នោះ​មែន​ប៉ុន្តែ​លោក​មិន​និយាយ​លម្អិត​ដល់​ខ្លឹមសារ​នៅ​ក្នុង​នោះ​ទេ។​

ឯកសារ​ផ្ទៃ​ក្នុង​ដែល​កាសែត​ New York Times ​ទទួល​បាន​ បាន​ស្នើសុំ​ដល់​រដ្ឋបាល​លោក​អូបាម៉ា​ឱ្យ​ប្រើ​ប្រាស់​ «ការ​ប្រឈមមុខ​និង​ការ​ប្រើប្រាស់​អាវុធតាមអាកាស​ប្រកប​ការ​គិត​គូ​ត្រឹមត្រូវ‍» ​ដើម្បី​តតាំង​ជាមួយ​នឹង​កងទ័ព​ស៊ីរី និង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ឱ្យ​បាន​ឆាប់​ដោយ​សារ​វា​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត​៥០០.០០០នាក់។​

ឯកសារ​នោះ​បន្ត​ថា «ហេតុផល​សីលធម៌​ក្នុង​ការ​អនុវត្ត​តាម​ដំណាក់ៗ​ដើម្បី​បញ្ចប់​ការ​ស្លាប់​និង​ការ​ឈឺចាប់​ក្នុង​ប្រទេស​ស៊ីរី​ក្រោយ​ពី​សង្គ្រាម​ដ៏​ឃោរឃៅ​អស់​រយៈ​ពេល​៥ឆ្នាំ​គឺ​មាន​ជា​ភស្តុតាង​ស្រាប់​ហើយ​មិន​មាន​អ្វី​ត្រូវ​ចោទ​សួរ​ទេ។ ស្ថានភាព​នៅ​រឹង​មួយ​កន្លែង​ក្នុង​ប្រទេស​ស៊ីរី​នឹង​នៅ​តែ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​អាក្រក់​ខាងផ្នែក​មនុស្ស​ធម៌​ ការទូត និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ បើ​ទោះបី​ជា​វា​មិន​ទាន់​ដល់​ដំណាក់​កាល​មហន្តរាយ​ក៏​ដោយ‍»។​

រហូត​មក​ដល់​ពេល​នេះ​ គោលនយោបាយ​របស់​រដ្ឋបាល​លោក​អូបាម៉ា​នៅ​ក្នុង​ប្រទេសស៊ីរី​គឺ​កំហិត​ត្រឹមតែ​ជួយ​ដល់​ទាហាន​ក្រុម​បះបោរ​ប្រយុទ្ធ​នឹង​លោក​ប្រធានាធិបតី​ Bashar al-Assad និង​ក្រុម​ ISIS។ សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ប្រឈម​មុខ​នឹង​លោក Assad​ និង​កងកម្លាំង​ដែល​គាំទ្រ​ដោយ​រុស្ស៊ី ផ្ទាល់​និង​ជា​ចំហរ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG