ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការបោកគ្រាប់បែក​នៅ​ទីសក្ការៈបូជា​សាសនា​ឥស្លាម​និកាយ Shi'ite ក្បែរ​រដ្ឋធានី Damascus


ស៊ីរី​និយាយ​ថា​មាន​មនុស្ស​៤៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​ផ្ទួន​ៗ​គ្នា​។
ស៊ីរី​និយាយ​ថា​មាន​មនុស្ស​៤៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​ផ្ទួន​ៗ​គ្នា​។

ការបោកគ្រាប់បែក​ចំនួន​ពីរ​នៅ​ឯ​ទីសក្ការៈបូជា​សាសនា​ឥស្លាម​និកាយ Shi'ite មួយ​កន្លែង​ដែល​ស្ថិត​នៅ​ជាយ​នៃ​រដ្ឋធានី​ប្រទេស​ស៊ីរី បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់​និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក្នុង​ប្រទេស​ស៊ីរី​បាន​ផ្សាយ​ថា អ្នកបោកគ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បោកគ្រាប់​បែក​នៅ​ច្រកចូល​ទីសក្ការៈបូជា Sayyida Zeinab ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​រដ្ឋធានី Damascus។ បន្ទាប់​ពី​ការបោកគ្រាប់​បែក​នោះ ក៏​មាន​ការបំផ្ទុះ​រថយន្ត​មួយ​គ្រឿង​នៅ​ទីសក្ការៈបូជា​ដ៏​សំខាន់​មួយ​កន្លែងសម្រាប់​អ្នកកាន់​សាសនា​ឥស្លាម​និកាយ​Shi'ite​នៅ​ទូទាំង​ពិភពលោក ដែល​មាន​ការយាមកាម​យ៉ាងតឹងរ៉ឹង។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Syria Observatory for Human Rights ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស បាន​រាយការណ៍​អំពី​តួលេខ​អ្នកស្លាប់​ ដែល​ខ្ពស់​ជាងតួលេខអាជ្ញាធរ​បាន​រាយការណ៍ គឺ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១២​នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​មាន​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

​នៅ​មិន​ទាន់​មាន​ការអះអាង​ទទួល​ខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ដែល​មាន​ការបោកគ្រាប់​បែក​មួយ​ចំនួន​កាល​ពី​មុន ដែល​ជារឿយៗ​ក្រុមរដ្ឋឥស្លាម​អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន៕

XS
SM
MD
LG