ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​ជួប​ជា​មួយ​អ្នក​តំណាង​កំពូល​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង


លោក Kim Yong Chol និង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ជួប​គ្នា​នៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១៨ មករា ២០១៩។
លោក Kim Yong Chol និង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ជួប​គ្នា​នៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១៨ មករា ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ​បាន​ជួប​ជា​មួយ​អ្នក​តំណាង​កំពូល​នៃ​កម្មវិធី​នុយក្លេអ៊ែររបស់​កូរ៉េ​ខាង​ជើង​នៅ​ឯ​ការិយាល័យ​ប្រធានាធិបតី​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃសុក្រ​ដើម្បី​ពិភាក្សា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បោះ​បង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ លោកស្រី​ Sarah Sanders ​លេខាធិការ​ព័ត៌មាន​សេតវិមាន​បាន​និយាយ​ថា លោក ​ត្រាំ ​និង​លោក​ Kim Yong Chol ​អនុប្រធាន​គណបក្ស​ពលករ​កូរ៉េ ​និង​ជាប្រធាន​គណៈ​កម្មាធិការ​សន្តិភាព​អាស៊ីប៉ា​ស៊ីហ្វិក​កូរ៉េ​ បាន​ពិភាក្សា​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ និង​ការ​រីក​ចម្រើន​បន្ត​ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ទាំង​ស្រុង​និង​ចុង​បញ្ចប់។

លោក​ឧត្តមសេនីយ៍ ​Kim Yong Chol ​ជា​អតីត​មេចារកម្ម​កូរ៉េខាង​ជើងដែល​ជា​ញឹក​ញាប់​គេ​និយាយ​ថា​ ដៃ​ស្ដាំ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ជុនអ៊ុន​ នោះ​ត្រូវ​បាន​គេរាយ​ការណ៍​ថា ​បាន​នាំ​យក​សំបុត្រ​ផ្តាល់​ខ្លួន​របស់​លោក​ គីម ជុងអ៊ុន ​មក​ឲ្យ​លោ​ត្រាំ។​

កិច្ច​ប្រជុំ​នេះ​បាន​នាំ​ឲ្យ​មាន​ក្តី​រំពឹង​ទុក​ថា ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង នឹង​ប្រកាស​អំពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​មេ​ដឹកនាំ​ទាំង​ពីរ។ ​កាលពី​ថ្ងៃ​សុក្រ ​លោក ​Kim Yong Chol ​បាន​ជួប​ជាមួយ​លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.នៅ​សណ្ឋាគារ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ពិភាក្សាលំអិតអំពី​សារ​ពើពន្ធកម្មវិធី​នុយក្លេអ៊ែរនិង​មីស៊ីល​របស់​កូរ៉េខាង​ជើង៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG