Hello VOA៖ ការប្រឈមរបស់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងពេលនៃការឆ្លងរាលដាលកូវីដ១៩
ជំងឺកូវីដ១៩ បណ្តាលឲ្យសុខភាពសាធារណៈជាសកលប្រឈមនឹងភាពស្រួយផុយ ខណៈដែលជំងឺនេះក៏បានធ្វើឲ្យសេដ្ឋកិច្ចសកលជួបការរាំងស្ទះផងដែរ។ ប្រជាពលរដ្ឋទូទៅកំពុងប្រឈមនឹងការប៉ះពាល់សេដ្ឋកិច្ច ជាពិសេសអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាអ្នកលក់ដូរអ្នករត់រ៉ឺម៉កកង់បី និងអ្នករើសអេតចាយជាដើម។ ពួកគេត្រូវបន្តរកកម្រៃដើម្បីផ្គត់ផ្គង់គ្រួសារ និងបង់ធនាគារផងដែរ។ ក្នុងកម្មវិធី Hello VOA ពិសេសថ្ងៃនេះ លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អញ្ជើញចូលរួមជាវាគ្មិន ជជែកពិភាក្សាអំពីប្រធានបទ «ការប្រឈមរបស់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពេលមានការរីករាលដាលកូវីដ១៩»។ លោក វ៉ន ពៅ ស្នើឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ក្នុងវិស័យធនាគារដើម្បីឲ្យពួកគេផ្តល់ពេលដល់អ្នកដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដោយមិនចាំបាច់បង់ធនាគាររហូតដល់ស្ថានការណ៍មានភាពប្រសើរឡើងវិញ៕ (ផន បុប្ផា, Hello VOA ពិសេស, រាជធានីភ្នំពេញ, ៣០ មេសា ២០២០)