ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​អេស្ប៉ាញ​បាញ់​សម្លាប់​ជន​សង្ស័យជា​អ្នក​បើក​បរ​រថយន្ត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ទីក្រុង Barcelona


រូបថត​ Younes Abouyaaqoub ដែល​ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ផ្សេង​ទៀត​ក្នុង​ការ​វាយប្រហារ​នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។
រូបថត​ Younes Abouyaaqoub ដែល​ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ផ្សេង​ទៀត​ក្នុង​ការ​វាយប្រហារ​នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

ប៉ូលិស​នៅប្រទេស​អេស្ប៉ាញ​បាន​បញ្ជាក់​ថា ​បុរស​ម្នាក់​ដែល​ពួក​គេ​បាន​បាញ់​សម្លាប់​នៅភាគ​ខាង​លិច​ទីក្រុង ​Barcelona កាល​ពី​ថ្ងៃ​ចន្ទ​ជា​ជន​ដៃ​ដល់​នៃ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​ប្រើ​រថយន្ត​វ៉ែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

ប៉ូលិស​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធ ​Twitter ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ បន្ទាប់​ពី​របាយ ការណ៍​កាលពី​ដំបូង​ថា ​បុរស​នោះ​បាន​ស្ថិត​នៅ​ក្រុង ​Subirats​ ដោយ​បាន​ពាក់​អ្វី​ទំនង​ជា​ខ្សែ​ក្រវ៉ាត់​ដាក់​គ្រាប់​អត្តឃាត។ ​ប៉ូលិស​និយាយថា៖ «យើង​បញ្ជាក់​ថា ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ក្រុង ​Subirats​ គឺ​ Younes Abouyaaquob ​ជា​មេគំនិត​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង ​Barcelona‍»។

​លោក Joaquim Forn ​រដ្ឋ​មន្រ្តី​មហាផ្ទៃ​រដ្ឋ ​Catalan ​បាន​ប្រាប់​វិទ្យុ ​Catalunya ​ថា «ភស្តុតាង​បង្ហាញ​‍»ថា​ Younes Abouyaaquob​ បាន​ស្ថិត​នៅ​ពីខាង​ក្រោយ​នៃ​រថយន្ត​វ៉ែន ​ក្នុង​អំឡុង​នៃ​ការ​វាយ​ប្រហារ​ទី​ក្រុង​ Barcelona ​ដែល​បាន​សម្លាប់​មនុស្ស​១៥​នាក់‍។

ពី​ដំបូង ​ពួក​អាជ្ញា​ធរ​និយាយ​ថា ​ពួកគេ​កំ​ពុង​ស្វែករក​ Abouyaaquob​ ជា​សមា​ជិក​ម្នាក់​ចុង​ក្រោយ​នៃ​ក្រុម​ដែល​មាន​គ្នា​១២​នាក់​ដែលនៅគេច​ខ្លួននៅ​ឡើយ។

ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​៤​នាក់​ក្នុង​ក្រុម​ដែល​មាន​សមាជិក​១២​នាក់​ខណៈ​ដែល​ជន​ដែល​នៅ​សេស​សល់​ទៀត​បាន​ត្រូវ​ប៉ូលិស​ម្លាប់​ឬស្លាប់​នៅ​ក្នុងការ​ផ្ទុះ​នៅ​ឯ​ផ្ទះ​មួយ​កន្លែង​មួយ​ថ្ងៃមុន​ការវាយ​ប្រហារ។​ ជនសង្ស័យ​ជា​ច្រើន​មាន​ការ​ទាក់​ទង​ទៅនឹង​ក្រុង ​Ripoll ​ភាគ​ឦសាន្ត ​ជាទី​កន្លែង​មួយ​ដែល​ប៉ូលិស​បាន​ផ្តោត​លើ​ការ​ស៊ើបអង្កេត​របស់​ខ្លួន។

​នៅ​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​អាទិត្យ ​ប៉ូលិស​អេស្ប៉ាញ​បាន​រាយការណ៍​ថា ​ពួកគេ​បាន​រក​ឃើញ​កំប៉ុង​ឧស្ម័ន​ចំនួន​១២០​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅក្រុង​ Alcanar ​ដែលប៉ូលិស​ជឿជាក់​ថា ​ជា​រោង​ចក្រ​ធ្វើ​គ្រាប់​បែក​របស់​ជនសង្ស័យ​នៅ​ក្នុងការ​វាយ​ប្រ​ហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក​ Josep Lluis​ Trapero ​ប្រធាន​ប៉ូលិស​តំបន់​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា សំភារៈ​ជា​ច្រើន​បាន​ត្រូវ​រក​ឃើញ​ដើម្បី​វាយ​ប្រហារ​មួយ​ឬ​ច្រើន​នៅ​ក្រុង Barcelona៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG