ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ស៊ូដង់​ខាងត្បូង​ ដាក់​បម្រាម​ការ​ធ្វើ​ដំណើរ


រូប​ឯកសារ៖ ប្រធានាធិបតី​ស៊ូដង់ សាល់វ៉ា គី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​វិមាន​រដ្ឋ​ក្នុង​ក្រុង​ជូបា កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
រូប​ឯកសារ៖ ប្រធានាធិបតី​ស៊ូដង់ សាល់វ៉ា គី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​វិមាន​រដ្ឋ​ក្នុង​ក្រុង​ជូបា កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានាធិបតី​ស៊ូដង់ សាល់វ៉ា គី ​បាន​ដាក់​ចេញ​បទបញ្ជា​ថ្មីៗ​ដើម្បី​ទប់ស្កាត់ ការរីករាល​ដាល​វីរុស​កូរ៉ណា​ថ្មី​ រួមទាំង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​សម្រាប់​រដ្ឋមន្ត្រី​ដែល​ទើប​បាន​តែងតាំង​ថ្មី​ផងដែរ។ ក្នុង​អំឡុងពេល​មាន​ពិធីស្បថ​ចូលកាន់​តំណែង​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ កាល​ពី​ថ្ងៃចន្ទ​ លោកប្រធានាធិបតី​ បាន​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​ទាំងនោះ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេសទេ​ ហើយ​ក៏​បាន​បញ្ជា​ឲ្យ​ក្រុម​អ្នកការ​ទូត​ទាំងអស់​ដែល​កំពុង​ធ្វើ​ដំណើរ​ត្រូវ​ត្រឡប់​មក​ប្រទេស​វិញ។

លោក​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖ «ខ្ញុំ​ទើប​តែ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ​នៅ​ដាច់​ពី​គេឯង ចំពោះ​អ្នក​ដែល​ទើប​បាន​មក​ដល់​ពី​ក្រៅ​ប្រទេស​ ដែល​មាន​ការ​ឆ្លង​រីករាលដាល​ខ្លាំង​នៃ​វីរុស​កូវីដ១៩។ គ្រប់​ទាំង​ការ​ជួបប្រជុំ​គ្នា​ទាំង​អស់​ដូចជា​កីឡា ​និង​កម្មវិធី​សាសនា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ កម្មវិធី​វប្បធម៌ ​ដូចជា​មង្គលការ​ និង​កម្មវិធី​ជួបប្រជុំ​នយោបាយ​ ចាំបាច់​ត្រូវ​តែ​លើក​ពេល‍»។

រដ្ឋមន្ត្រី​ការបរទេស​ដែល​ទើប​តែងតាំង​ថ្មី លោក Beatrice Khamisa Wani ដែល​ទើប​តែ​វិលត្រឡប់​ពី​ប្រទេស​មួយ​ដែល​គេ​មិន​បញ្ជាក់​នោះ​ ត្រូវ​រក​ឃើញ​ថា​ឆ្លង​វីរុស​កូរ៉ូណា ហើយ​ត្រូវ​គេ​ដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ បន្ទាប់​ពី​វិល​មក​កាន់​ទីក្រុង​ជូបា​វិញ៕

XS
SM
MD
LG