ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កូរ៉េខាង​ត្បូង​និយាយថា​​ លោក​ គីម ​ជុងអ៊ុន ​ចង់​​ឲ្យ​មាន​ជំនួប​កំពូល​លើក​ទី២​ជាមួយ​លោកត្រាំ


ប្រធានាធិបតីកូរ៉េខាងត្បូងជល់កែវជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅ​ក្នុង​ពិធីពិសារអាហារថ្ងៃត្រង់មួយ នៅខេត្ត Ryanggang ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ប្រធានាធិបតីកូរ៉េខាងត្បូងជល់កែវជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅ​ក្នុង​ពិធីពិសារអាហារថ្ងៃត្រង់មួយ នៅខេត្ត Ryanggang ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

​ប្រធានា​ធិបតី Moon ​បាន​បញ្ចេញ​ការ​ប្រាថ្នា​របស់​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម​​ជុង​អ៊ុន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល ​បន្ទាប់​ពីការ​វិល​ត្រឡប់​របស់​លោក​មក​ពី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង។

ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​លោក Moon Jae-in ​និយាយថា ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុងអ៊ុន ​ចង់​ធ្វើ​ជំនួបកំពូល​ទី​២​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​លោក​ ដូណាល់ ​ត្រាំ​ ដើម្បី​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​នូវដំណើរ​ការ​គ្មាន​អាវុធនុយក្លែ​អ៊ែ​នៅ​ឧបទ្វីប​កូរ៉េ។

​ប្រធានា​ធិបតី Moon ​បាន​បញ្ចេញ​ការ​ប្រាថ្នា​របស់​មេដឹកនាំ​កូរ៉េខាង​ជើង ​គីមជុង​អ៊ុន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល ​បន្ទាប់​ពីការ​វិល​ត្រឡប់​របស់​លោក​មក​ពី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង។

ប្រធានា​ធិបតី​កូរ៉េខាង​ត្បូងលោក Moon បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានីព្យុងយ៉ាង​ដោយ​មាន​គោល​បំណង​បំបែក​ស្ថាន​ភាព​រក​ផ្លូវ​ចេញ​គ្មាន​រវាង​កូរ៉េខាង​ជើង​ និង​សហរដ្ឋអាមេរិក​អំពី​ជំហាន​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងត្រូវ​ធ្វើ​ទៅតាម​ការ​សន្យា​របស់​ខ្លួន​ ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លែអ៊ែ​និង​កាំជ្រួចមីស៊ីល​របស់​ខ្លួន។ ​មេដឹក​នាំកូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​ និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង ​ដែលចែង​មិន​ច្បាស់​លាស់​ស្តី​ពីការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លែអ៊ែ​ក្នុង​អំឡុង​នៃជំនួប​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ប្រទេស​សឹង្ហបូរី​កាល​ពី​ខែ​មិថុនា។

ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​លោក Moon បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ​លោក គីម ជុង​អ៊ុន ​សង្ឃឹម​ថា ​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Mike Pompeo ​នឹង​បំពេញ​ទស្សនកិច្ច​ប្រទេស​កូរ៉េខាង​ជើង​នៅ​ពេល​ឆាប់​ៗនេះ។ លោក Pompeo ​កាលពីដំបូង​មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋធានី​ព្យុងយ៉ាង​កាល​ពី​ខែមុន ​ក៏ប៉ុន្តែ ​ភាព​ជាប់​ទាល់​ច្រក​បាន​បណ្តាល​ឲ្យ​ប្រធានាធិបតី​ត្រាំលប់​ចោល​ដំណើរ​ទស្សន​កិច្ច​របស់​លោក​រដ្ឋមន្រ្តីការ​បរទេស Pompeo៕

XS
SM
MD
LG