ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​សន្យា​ថា​ នឹង​បោះបង់​ចោល​កន្លែង​បង្ហោះ​កាំ​ជ្រួច​មីស៊ីល


ប្រធានាធិបតីកូរ៉េខាងត្បូង​លោក Moon Jae-in និង​មេដឹកនាំ​កូរ៉េខាងជើង លោក​ Kim Jong Un ឈរថតរូបជាមួយ​​នឹង​សេចក្តីថ្លែងការណ៍​រួម​ នៅ​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៨។ 
ប្រធានាធិបតីកូរ៉េខាងត្បូង​លោក Moon Jae-in និង​មេដឹកនាំ​កូរ៉េខាងជើង លោក​ Kim Jong Un ឈរថតរូបជាមួយ​​នឹង​សេចក្តីថ្លែងការណ៍​រួម​ នៅ​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៨។ 

កិច្ចព្រមព្រៀង​នេះ​បានត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ក្រុង​ព្យុងយ៉ាង ដោយ​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un និងលោកប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in នៅ​ពេលបិទថ្ងៃ​ទី​ពីរនៃ​ជំនួបកំពូល​បី​ថ្ងៃ​របស់​អស់​លោក។

ប្រទេស​កូរ៉េខាង​ជើងនិយាយ​ថា​ខ្លួននឹង​រុះ​រើមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ខ្លួននៅ​ Yongbyon ប្រសិន​បើ​ស.រ.អា​ចាត់ «វិធានការ​សមស្រប» តាម​រយៈកិច្ចព្រមព្រៀង​ទូលំទូលាយ​មួយ​ដែល​បាន​ត្រូវ​សម្រេច​ដោយ​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េទាំង​ពីរ​ដែលជា​គូប្រជែង​គ្នា។

​កិច្ចព្រមព្រៀង​នេះ​បានត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ក្រុង​ព្យុងយ៉ាង ដោយ​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un និងលោកប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in នៅ​ពេលបិទថ្ងៃ​ទី​ពីរនៃ​ជំនួបកំពូល​បី​ថ្ងៃ​របស់​អស់​លោក។

សេចក្តី​ស្នើរបស់​កូរ៉េខាង​ជើង​ក្នុង​ការ​បិទមជ្ឈមណ្ឌល Yongbyon ធ្វើ​ឡើង​ជាមួយការ​សន្យាថា ​នឹង​បិទ​ជា​អចិន្ត្រៃយ៍នូវកន្លែង​ពិសោធន៍​ម៉ាស៊ីន​កាំជ្រួច​មីស៊ីល និង​កន្លែង​បង្ហោះកាំ​ជ្រួចនេះនៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​ក្រុមអ្នកជំនាញ​អន្តរជាតិ។​

លោក​ Kim Jong Un បាននិយាយ​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​សេចក្តី​ប្រកាស​រួមគ្នាជាមួយ​លោក​ប្រធានាធិបតី Moon Jae-in ថា «យើង​បាន​យល់ស្រប​គ្នាធ្វើឧបទ្វីបកូរ៉េ​ឱ្យទៅ​ជា​ដែន​ដីមួយគ្មានអាវុធ​នុយក្លេអ៊ែរ និង​មិន​មាន​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ»។

លោកប្រធានាធិបតី​ស.រ.អា Donald Trump បាន​សរសេរ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter ថា​ «រំភើបចិត្តណាស់!» ក្នុង​ការ​សរសើរ​ដល់កិច្ចព្រមព្រៀងនេះ ​ដែល​មាន​រួម​បញ្ចូល​ទាំង​ការ​ដាក់ពាក្យ​រួមគ្នា​រវាង​ប្រទេស​កូរ៉េទាំង​ពីរជា​បេក្ខជន​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​ចាត់ចែង​ការ​ប្រកួត​កីឡា​អូឡាំពិក រដូវ​ក្តៅ​ឆ្នាំ២០៣២៕

XS
SM
MD
LG