ពួកមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុននឹងជួបប្រជុំគ្នាក្នុងជំនួបកំពូលមួយក្នុងសប្តាហ៍នេះក្នុងក្រុងតូក្យូ នៅពេលពួកគេប៉ុនប៉ងជួសជុលទំនាក់ទំនងរអាក់រអួលបណ្តាលមកពីហេតុការណ៍អាក្រក់ៗនៅពេលជប៉ុនកាន់កាប់យ៉ាងឃោរឃៅលើឧបទ្វីបកូរ៉េកាលពីពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី២០។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kushida នៅថ្ងៃព្រហស្បតិ៍ខាងមុខ នៅថ្ងៃទីមួយនៃដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោកប្រធានាធិបតី Yoon នៅប្រទេសជប៉ុន។ នេះជាទស្សកិច្ចផ្លូវការលើក ទីមួយទៅកាន់ប្រទេសចប៉ុនដោយប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់តាំងពីឆ្នាំ២០១១ មក។
ទស្សនកិច្ចនេះមានឡើងតែប៉ុន្មានថ្ងៃក្រោយពីរដ្ឋាភិបាលរបស់លោកYoon បានប្រ កាសអំពីផែនការបង្កើនមូលនិធីស៊ីវិលក្នុងមូលដ្ឋានដើម្បីសងជំងឺចិត្តជនជាតិកូរ៉េដែលបានឈ្នះទទូលសំណងបង់ខាតពីក្រុមហ៊ុនជប៉ុនដែលបានយកពួកគេធ្វើជាទាសករនៅពេលជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥។
ជនជាតិកូរ៉េរាប់សែននាក់ត្រូវបានកេណ្ឌជាក្រុមពលករត្រូវបង្ខិតបង្ខំសម្រាប់ឱ្យធ្វើការឱ្យក្រុមហ៊ុនជប៉ុនឬជាទាសករខាងភេទនៅឯបនស្ត្រីពេស្យាចាត់ចែងដោយពួកយោធាជប៉ុននៅក្រុងតូក្យូក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះកាន់តែរអាក់រអួលខ្លាំងឡើងៗក្រោយពីតុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនពីរគឺគឺក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន Mitsubishi Heavy Industries សងជំងឺចិត្តអតីតពលករកូរ៉េឬញាតិសន្តានពួកគេ។
រដ្ឋាភិបាលក្រុងតូក្យូនិយាយទទូចថាការសងជំងឺចិត្តទាំងអស់ត្រូវបានដោះស្រាយរួចហើយដោយសន្ធិសញ្ញាឆ្នាំ១៩៦៥ដែលបានធ្វើឱ្យការទាក់ទងរវាងប្រទេសទាំងនេះមានភាពធម្មតាប្រក្រតីវិញ ហើយជប៉ុនបានផ្តល់ជំនួយសេដ្ឋកិច្ចឱ្យកូរ៉េខាងត្បូង។
ផែនការសងជំងឺចិត្តនេះឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរបស់លោក Yoonក្នុងការធ្វើឱ្យចំណងទាក់ទងជាមួយជប៉ុនល្អប្រសើរឡើងវិញ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិ សុខត្រីភាគីរវាងរដ្ឋាភិបាលក្រុងសេអ៊ូល-ក្រុងតូក្យូនិងក្រុងវ៉ាស៊ីនតោនសម្រាប់ទប់ ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរដោយកូរ៉េខាងជើង។
តែផែនការនេះបាននាំឱ្យមានប្រតិកម្មពីក្រុមអតីតពលករនិងក្រុមអ្នកគាំទ្រពួកគេដែលទាមទារឱ្យមានការបង់ប្រាក់ជំងឺចិត្តដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនទាំងនេះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters។