ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​បញ្ចូល​គ្នា​រវាង​ក្រុម​កីឡាការនី​ Hockey​ របស់​​ប្រទេស​កូរ៉េ​ទាំងពីរ


លោក Ri Son Gwon ប្រតិភូ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រីកូរ៉េ​ខាង​ត្បូង​នៅ​ឯ​ជំនួប​នៅ​ភូមិ​សន្តិភាព Panmunjom កាល​ពី​ថ្ងៃទី​៩ ខែ​មករា។
លោក Ri Son Gwon ប្រតិភូ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រីកូរ៉េ​ខាង​ត្បូង​នៅ​ឯ​ជំនួប​នៅ​ភូមិ​សន្តិភាព Panmunjom កាល​ពី​ថ្ងៃទី​៩ ខែ​មករា។

​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ស្នើ​ឲ្យ​បង្កើត​ក្រុម​កីឡា​ Hockey ផ្នែក​ស្ត្រី​ដោយរួម​គ្នា​ជាមួយ​កូរ៉េខាង​ជើង​ដើម្បី​ប្រកួត​នៅឯ​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ខែ​ក្រោយ​នេះ ​ដែល​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយនៅ​ក្នុង​ទំនាក់​ទំនង​រវាង​គូ​សត្រូវ​ដ៏​ល្វីង​ជូរចត់​ទាំង​២​នេះ។

សំណើ​នេះ​បានត្រូវ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​គណៈប្រតិភូ​មក​ពី​ប្រទេស​ទាំង​២​បាន​ធ្វើ​ការ​ចរចា​នៅភូមិ ​Panmunjom ​ស្ថិត​នៅបណ្តោយ​ព្រំដែនហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​លោក Chang Ungតំណាង​គណៈ​កម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​របស់​ប្រទេស​កូរ៉េខាង​ជើង។

លោក​ Chang​ បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ចំណត​យន្តហោះ​អន្តរជាតិ​ទីក្រុង​ប៉េកាំង​ថា៖ «នេះ​ជាប្រធាន​បទ​មួយ​ដែល​ស្ថិត​នៅ​ក្នុងការ​ពិភាក្សា​នៅ​ឯ​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ‍»។ លោកChang បាន​ត្រឡប់​ទៅ​កាន់​រដ្ឋធានី​ព្យុងយ៉ាង​នៃ​ប្រទេស​កូរ៉េខាង​ជើង​វិញ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទី​ស្នាក់​ការ​ធំ​របស់​អង្គការ​គ្រប់​គ្រង​កីឡា​អូឡាំពិក​នៅ​ក្នុង​ប្រទេស​ស្វីស។ លោក Chang​ មិន​បាន​និយាយ​ថា​តើ​កូរ៉េ​ខាង​ជើង​គាំទ្រ​សំណើ​នេះ​ដែរ​ឬទេ។

បន្ទាប់​ពី​ការ​ពិភាក្សា​ជា​ផ្លូវការ​លើក​ទី​មួយ​របស់​ខ្លួនក្នុង​រយៈ​ពេល​ជាង​២ឆ្នាំ​មក ​ប្រទេស​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​ថា ​កូរ៉េខាង​ជើង​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួតកីឡា​នោះ​ហើយ​នឹង​ធ្វើ​ការ​ចរចា​ខាង​យោធា​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នោះ​ប្រសើរ​ឡើង។

​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ធ្វើ​ឡើង​នៅ​ឯចរចា​អន្តរកូរ៉េ​កម្រិត​ខ្ពស់កាល​ពី​ថ្ងៃ​អង្គារ​នៅភូមិ​សន្តិភាព​ Panmunjom​ ដែលនៅ​ចន្លោះ​ព្រំ​ដែន​ ដែល​នៅ​ទី​នោះ​ការ​ឈប់​បាញ់​គ្នា​នៅ​ឆ្នាំ​១៩៥៣​បាន​ត្រូវ​ចុះ​ហត្ថលេខា​ដែលបាន​បញ្ចប់​ការ​ប្រយុទ្ធ​គ្នាក្នុង​សង្គ្រាម​កូរ៉េ៕

XS
SM
MD
LG