ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្វែង​រក​ដំណោះ​ស្រាយ​បន្ទាន់​អំពី​កូរ៉េ​ខាងជើង និង​កិច្ច​​ព្រមព្រៀង​វ៉ាក់សាំង​នៅ​ជំនួប​កំពូល​ជាមួយ​លោក Biden


ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in គ្រវី​ដៃ​ ខណៈ​ដែល​លោក​​ឡើង​យន្ដហោះ​រៀប​នឹង​ចេញ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក ពី​ទីក្រុង​សេអ៊ូល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in គ្រវី​ដៃ​ ខណៈ​ដែល​លោក​​ឡើង​យន្ដហោះ​រៀប​នឹង​ចេញ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក ពី​ទីក្រុង​សេអ៊ូល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in សង្ឃឹម​ថា នឹង​ប្រើ​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​របស់​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Joe Bidenនៅ​សប្តាហ៍​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​ដែល​ជាប់​គាំង​ជា​យូរមក​ហើយ​ និង​ជំរុញ​ឲ្យ​សេតវិមាន​គិតគូរ​បញ្ហា​នេះ​បន្ទាន់​ជាងមុន។

ក្រុម​មន្រ្តី​កូរ៉េ​ខាងត្បូង​និយាយ​ថា ពួកគេ​រីករាយ​ចំពោះ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋបាល​ថ្មី​ដែល​អំពាវនាវ​ឱ្យ​ផ្តោត​អារម្មណ៍​លើ​វិធានការ​ការទូត​ដើម្បី​បន្ថយ​ភាព​តានតឹង​ ខណៈ​រក្សា​គោលដៅ​ចុងក្រោយ​ក្នុង​ការ​ដក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប៉ុន្តែ​ចំពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​ក្នុង​ស្រុក​ ​និង​វិបត្តិ​នយោបាយ​នៅ​តំបន់​ផ្សេង​ទៀត រដ្ឋបាល​លោកBiden មិន​បាន​បង្ហាញ​សញ្ញា​ថា​ បញ្ហា​កូរ៉េ​ខាងជើង​គឺ​ជា​របៀប​វារៈ​កំពូល​ឬ​យ៉ាង​ណា ​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ក្តី​សង្ឃឹម​របស់​លោកMoon ក្នុង​ការ​ពង្រឹង​កេរ្តិ៍​ដំណែល​របស់​លោក ។

លោកMoonគ្រោង​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​សម្រាប់​ដំណើរ​ទស្សនកិច្ចបួន​ថ្ងៃ​ដែល​នឹង​រួមមាន​កិច្ច​ប្រជុំ​កំពូល​ជា​បន្តបន្ទាប់​ជាមួយ​លោក​ប្រធានាធិបតី​ Biden និង​លោកស្រី​អនុ​ប្រធានាធិបតី Kamala Harris និង​មេ​ដឹក​នាំ​សភា។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​និយាយ​ថា រដ្ឋបាល​របស់ Bidenងាក​ទៅ​រកប្រទេស​កូរ៉េ​ខាងជើង​គឺ​ជា«សញ្ញា​ល្អ»ដែល​អាច​ជា​មូលដ្ឋាន​សម្រាប់​បន្ត​ការ​ពិភាក្សា។​

លោកKurt Campbellអ្នក​សម្រប​សម្រួល​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ឥណ្ឌូ - ប៉ាស៊ីហ្វិក​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ធ្វើ​កិច្ចការ​ការទូត​និង​វិធាន​ការ​ជាក់ស្តែង​ដើម្បី​ជំរុញ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ។ កិច្ច​ចរចា​នុយក្លេអ៊ែរ​រវាង​ក្រុង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន​បាន​ជាប់​គាំង​តាំងពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២​ដែល​បរាជ័យ​ក្នុង​ឆ្នាំ​២០១៩​រវាង​មេ​ដឹកនាំ​កូរ៉េខាងជើងគឺ​លោក​ គីម ជុងអ៊ុន ​និង​លោក​អតីតប្រធានាធិបតី Donald Trump៕

XS
SM
MD
LG