ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កំពូល​អាមេរិក​ថ្លឹងថ្លែង​ពី​ជម្រើស​​ក្នុង​បញ្ហា​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ពិភាក្សា​​នៅ​​សេអ៊ូល


​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​និង​លោក Chung Eui-yong រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាងត្បូង​ថត​រូប​នៅ​មុន​​ជំនួប​នៅ​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១។

ក្រោយ​ទើប​បានបញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​តូក្យូ អ្នក​ការទូត​កំពូល​និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើងព្រមាន​សហរដ្ឋ​អាមេរិក​ឱ្យ «ជៀស​វាង​ការ​បង្ក​រឿង​ធ្ងន់ធ្ងរ» នៅ​ពេល​ដែល​មាន​ការ​ជាប់​គាំងខាង​ការ​ចរចា​នុយក្លេអ៊ែរ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

តើ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ឲ្យ​កូរ៉េ​ខាង​ជើង​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​វិញ​នឹង​ក្លាយ​ជា​ការ​ផ្តោតដ៏​សំខាន់​នៅ​ពេល​ដែល​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​និង​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជួប​មន្ត្រី​កូរ៉េ​ខាង​ត្បូង​នៅ​សប្តាហ៍​នេះ។

អស់​រយៈពេល​ជាង​២ឆ្នាំ​ហើយ​ដែលការ​ចរចា​នុយក្លេអ៊ែរ​បាន​ជាប់​គាំង ហើយ​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​គួរ​តែ​ទទួល​យក​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​ដោះដូរ​នឹង​ការ​បន្ថយ​ទណ្ឌកម្ម ហើយ​អាច​ទុកអាវុធ​នុយក្លេអ៊ែរ​ដែល​ក្រុង​ព្យុងយ៉ាង​បានផលិត​រួច។

កាលពី​ថ្ងៃ​អង្គារ​អ្នកស្រី Kim Yo Jong ប្អូន​ស្រី​របស់​លោក Kim Jung Unនិង​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ផង​នោះបាន​រិះគន់​សហរដ្ឋ​អាមេរិក​អំពី​ការ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដែល​កូរ៉េ​ខាង​ជើង​ចាត់ទុក​ថា​ជា​ការ​ហាត់​សម​ដើម្បី​ឈ្លានពាន។

នៅ​ពេល​ត្រូវសួរ​អំពី​សេចក្តី​ថ្លែងការណ៍​របស់​អ្នកស្រី Kim Yo Jong ក្នុង​អំឡុងសន្និសីទ​កាសែត​នៅ​ទីក្រុង​តូក្យូ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Blinken បាននិយាយ​ថា លោក​បាន​ឮ​អត្ថាធិប្បាយ​នេះ​ប៉ុន្តែ​ចង់​ឮ​ពីសម្ព័ន្ធមិត្ត​និង​ប្រទេសដៃគូ​ជាង។

អ្នកស្រី Kim Yo Jong បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យើង​យក​ឱកាស​នេះ​ដើម្បី​ព្រមាន​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក។ ប្រសិន​បើ ពួកគេ​ចង់​រស់​នៅ​ដោយ​សន្តិភាព​សម្រាប់​រយៈពេល​៤ឆ្នាំ​ទៀត គេ​គួរ​តែ​ទប់ចិត្ត​ចៀសវាង​ការ​បង្ក​រឿង​ធ្ងន់ធ្ងរ​ជាមុន»។

បន្ទាប់​ពី​ជំនួប​ថ្ងៃ​ពុធ លោក Austin និង​លោក Blinken នឹង​ជួប​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូងនៅ​ក្នុងជំនួប​រួម​គ្នា «២បូក​នឹង​២»​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដែល​ជា​ការ​ទាក់ទង​បែប​នេះ​លើក​ទី១​រវាង​ប្រទេស​ទាំង២​ក្នុង​រយៈពេល​៥ឆ្នាំ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG