ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា លោក Kim Jong Un ឈឺ​ធ្ងន់​នោះ​ទេ


មនុស្សម្នា​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​បង្ហាញ​វីដេអូ​របស់​លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នា​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​បង្ហាញ​វីដេអូ​របស់​លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ត្រូវ​បាន​វះកាត់​ដោយសារ​បញ្ហា​បេះដូង​នោះ​ទេ។ យ៉ាង​ហោច​ណាស់ ឥឡូវ​នេះ មាន​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​និយាយ​ថា មិន​មាន​សញ្ញា​ខុស​ប្រក្រតី​ណា​មួយ​ចេញ​ពី​កូរ៉េ​ខាង​ជើង​អំពី​សុខភាព​របស់​លោក Kim Jong Un នោះ​ទេ។

គេហទំព័រ​ព័ត៌មាន The Daily NK របស់​កូរ៉េ​ខាង​ត្បូង បាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា លោក Kim Jong Un កំពុង​សម្រាក​ដើម្បី​ឲ្យ​ជះ​សះស្បើយ​ពី​ជំងឺ​នៅ​ក្នុង​វីឡា​មួយ​កន្លែង​ក្នុង​ស្រុក Hyangsan បន្ទាប់​ឆ្លងកាត់​ការ​វះកាត់​បេះដូង​មក។

ទីភ្នាក់ងារ​ព័ត៌មាន CNNបាន​រាយការណ៍​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា ខ្លួន​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគេ​កំពុង​តាមដាន​មើល​លើ​ព័ត៌មាន​សម្ងាត់​ដែល​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បដិសេធ​មិន​បញ្ចេញ​មតិ​ចំពោះ​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន CNN នេះ។

គេ​ឃើញ​មាន​ការ​សង្ស័យ​កើន​ឡើង​អំពី​លោក Kim Jong Un តាំង​ពី​លោក​មិន​បាន​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នៅ​ឯ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​រំឭក​ដល់​ថ្ងៃ​កំណើត​របស់​លោក Kim Il Sung ដែល​ជា​ជីតា​របស់​លោក និង​ជា​ស្ថាបនិក​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG