ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ប្រារព្ធ​ខួប​ទី៧០ នៃ​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​កូរ៉េ


អតីតយុទ្ធជនអំឡុងពេលសង្រ្គាមកូរ៉េចូលរួមរំឭកខួប៧០ ឆ្នាំនៃសង្រ្គាមនៅឧបទ្វីបកូរ៉េ នៅក្រុង Cheorwon ជិតព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
អតីតយុទ្ធជនអំឡុងពេលសង្រ្គាមកូរ៉េចូលរួមរំឭកខួប៧០ ឆ្នាំនៃសង្រ្គាមនៅឧបទ្វីបកូរ៉េ នៅក្រុង Cheorwon ជិតព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ត្បូង​រំឮក​ខួប​ទី ៧០ នៃ​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​កូរ៉េ ស្រប​ពេល​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។

ខួប​សង្គ្រាម​កូរ៉េ​នេះ​មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​ជា​ឱកាស​មួយ​ដែល​តែងតែ​មាន​ការ​រៀបចំ​ពិធី​មួយ​ចំនួន ការ​តាំង​ពិព័រណ៌​រូបថត​សម័យ​សង្គ្រាម និង​ដំណើរ​កម្សាន្ត​ទៅ​កាន់​អតីត​សមរភូមិ​ប្រយុទ្ធ​នានា សម្រាប់​អតីត​យុទ្ធជន​បរទេស​ដែល​មក​ទស្សនា។

នៅ​ឆ្នាំ​នេះ ពិធី​បុណ្យ​សាធារណៈ​ជា​ច្រើន​ត្រូវ​បាន​កាត់​បន្ថយ ឬ​ក៏​លុបចោល ដោយសារ តែវិបត្តិ​ជំងឺ​កូវីដ១៩ ដែល​មន្ត្រី​ផ្នែក​សុខាភិបាល​ថា ឥឡូវ​នេះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​ប្រឈម​នឹង​រលក​ទី​ពីរ​នៃ​វិបត្តិ​ជំងឺ​នេះ។

ក្រសួង​កិច្ចការ​អ្នក​ស្នេហាជាតិ និង​អតីត​យុទ្ធជនរបស់​ប្រទេស​កូរ៉េ​ខាង​ត្បូងបាន​ប៉ាន់​ប្រមាណ​ថា អតីត​យុទ្ធជន​សម័យ​សង្គ្រាម​កូរ៉េ​ប្រហែល ៨ ម៉ឺន ៤ ពាន់​នាក់នៅ​រស់រាន​មាន​ជីវិត​សព្វថ្ងៃ​នេះ។

សង្គ្រាម​រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​នេះ​មាន​រយៈពេល​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣៕

XS
SM
MD
LG