ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា​​សៀវភៅ​លោក John Bolton បំភ្លៃ​ការពិត​អំពី​ជំនួប​រវាង​លោក​ត្រាំ​និង​​មេដឹកនាំ​កូរ៉េ​ខាង​ជើង


ច្បាប់​ចម្លង​នៃ​សៀវភៅ The Room Where It Happened សរសេរ​ដោយ​លោក John Bolton ត្រូវ​បាន​គេ​ថត​នៅ​សេតវិមាន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ច្បាប់​ចម្លង​នៃ​សៀវភៅ The Room Where It Happened សរសេរ​ដោយ​លោក John Bolton ត្រូវ​បាន​គេ​ថត​នៅ​សេតវិមាន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា រឿង​រ៉ាវ​ដែល​រៀប​រាប់​ដោយ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិកលោក John Bolton អំពី​ការ​ពិភាក្សា​គ្នា​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក ​និង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​ថ្មី​របស់​លោក​មិន​សុក្រឹត្យ​ និងបំភ្លៃ​ហេតុការណ៍។​

នៅ​ក្នុង​សៀវភៅ​ថ្មី The Room Where It Happened: A White House Memoir ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ ទី​២៣ ខែ​មិថុនា លោក Bolton បាន​កត់ត្រា​សេចក្តី​លម្អិត​នៃ​កិច្ច​ប្រជុំ​៣​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។ លោក​ Bolton សរសេរ​ថា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in ដែល​ខ្នះខ្នែង​ចង់​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង​កាន់​តែ​ប្រសើរ​នោះ មាន​ការ​រំពឹង​ទុក​ខ្ពស់​ពេក​ពី​ទាំង​លោក​ត្រាំ និង​លោក Kim ដើម្បី​បម្រើ​ដល់​ប្រយោជន៍​នយោបាយ​បង្រួបបង្រួម​កូរ៉េ​របស់​លោក Moon ខ្លួន​លោក​ផ្ទាល់។

លោក Chung Eui-yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង​ប្រតិកម្មនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ការ​ពិពណ៌នារបស់​លោក Bolton អំពី​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​នេះ​ថា មិន​បង្ហាញ​ពី​ការ​ពិត​ដែល​បាន​កើត​ឡើង​ និង​បាន​បំភ្លៃ​ការ​ពិត។ លោក​ថាការ​បោះពុម្ព​សៀវភៅ​នេះ​បង្កើត​ជា​គំរូ​ដ៏​គ្រោះ​ថ្នាក់​មួយដែល​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ក្នុង​ការ​ចរចា​ការ​ទូត​ទៅ​ពេល​អនាគត។​

លោក ត្រាំ និង​លោក គីម​បាន​ជួប​គ្នា​ជា​លើក​ដំបូងនៅ​ប្រទេស​សិង្ហបុរី​កាល​ពីខែ​មិថុនា ឆ្នាំ​២០១៨ ដែល​នេះ​បាន​បង្កើន​ក្តី​សង្ឃឹមចំពោះ​កិច្ច​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម។

​ឆ្នាំ​២០១៩ បាន​បរាជ័យ​នៅ​ពេល​លោក​ត្រាំ​បដិសេធសំណើ​របស់​លោក គីម​ ថា​នឹង​លះបង់​គម្រោង​នុយក្លេអ៊ែរ​ខ្លះ​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG