ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ចាត់​តំបន់​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ COVID-19 ជា​តំបន់​គ្រោះ​មហន្តរាយ​ពិសេស


បុគ្គលិក​ក្រុមហ៊ុន​ផ្ដល់​សេវា​សម្លាប់​មេរោគ​មួយ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​មួយ​ ខណៈ​មាន​ការផ្ទុះ​ឡើង​វីរុស​កូរ៉ូណា ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០។
បុគ្គលិក​ក្រុមហ៊ុន​ផ្ដល់​សេវា​សម្លាប់​មេរោគ​មួយ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​មួយ​ ខណៈ​មាន​ការផ្ទុះ​ឡើង​វីរុស​កូរ៉ូណា ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​កំណត់​យក​ខេត្ត​នៅ​ភាគ​អាគ្នេយ៍​មួយ​ចំនួន ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ COVID-19 ជា «តំបន់​គ្រោះ​មហន្តរាយ​ពិសេស‍» ដោយ​ធ្វើ​ឲ្យ​ខេត្ត​ទាំង​នោះ​អាច​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​នានា។ ការ​កំណត់​ដូច្នេះ​ជា​ទូទៅ​គឺ​ទុក​សម្រាប់​តំបន់​ណា​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​ធម្មជាតិ​ជាតិ​ផ្សេងៗ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ករណី​ឆ្លង​ជំងឺ COVID-19 នេះ​ចំនួន ៨.១៦២ ករណី។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​គឺ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ដោយ​ខ្លួន​ឯង​រយៈពេល ១៤ ថ្ងៃ ហើយ​កប៉ាល់​កម្សាន្ត​ដែល​ធ្វើ​ដំណើរ​មក​ពី​កំពង់ផែ​បរទេស​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​សមុទ្រ​អូស្ត្រាលី​ទេ។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា វិធានការ​ទាំង​នេះ​មាន​បំណង​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស។

ចំណែក​ឯ​ប្រទេស​អេស្ប៉ាញ​វិញ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​នឹង​ដាក់​កំហិត​តឹងតែង​លើ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​អេស្ប៉ាញ​ទាំង ៤៦ លាន​នាក់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។

អេស្ប៉ាញ​មាន​អ្នក​ឆ្លង​ជំងឺ COVID-19 នេះ​ជាង ៦.៣០០ នាក់ និង​អ្នក​ស្លាប់​កើន​ដល់ ១៩៦ នាក់។ ប្រទេស​អេស្ប៉ាញ​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាង​គេ​ទី ៥ នៅ​លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​ចិន អ៊ីតាលី អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ត្បូង។

រី​ឯ​សហរដ្ឋ​អាមេរិក​វិញ មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ជាង ៣ ពាន់​នាក់ និង​អ្នក​ស្លាប់ ៦០ នាក់។

នៅ​លើ​ពិភពលោក អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ចំនួន​ជាង ១៥៦.០០០ នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG