ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ចាត់​វិធានការ​បញ្ឈប់​អ្នក​ដែល​បញ្ជូន​ជំនួយ និង​សារ​ឃោសនា​ទៅ​កូរ៉េ​ខាង​ជើង

រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in ថ្លែង​ក្នុង​ឱកាស​ខួប ៣ ឆ្នាំ​នៃ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតីរបស់​លោក នៅ​វិមាន​ប្រធានាធិបតី Blue House ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០។

អ្នកស្រី Kim Yo Jong ដែល​ជា​ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​នឹង​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង ដោយសារតែ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បរាជ័យ​នៅ​ក្នុង​ការ​បញ្ឈប់​រឿង​នេះ។

មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ផ្អាក​ខ្សែ​ទំនាក់ទំនង​បន្ទាន់​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង ទាក់ទិន​នឹង​អ្នក​ផ្ដាច់​ខ្លួន​ដែល​ផ្ញើ​សារ​ឃោសនា និង​របស់របរ​ហាម​ឃាត់​ផ្សេងៗ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អង្គការ​ចំនួន ២ ដែល​ធ្វើ​ប្រតិបត្តិការ​ទាំង​នេះ។

កូរ៉េ​ខាង​ជើង​មាន​ការ​ខឹង​សម្បា នៅ​ពេល​ដែល​ពលរដ្ឋ​ខ្លួន​ដែល​គេច​ទៅ​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង បញ្ជូន​របស់របរ​ផ្សេងៗ​ដូចជា ខិត្តប័ណ្ណ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង និង​អង្ករ​ជា​ដើម តាម​រយៈ​បាឡុង​បង្ហោះ​ឆ្លង​ព្រំដែន ឬ​ក៏​តាម​ដប​បណ្ដែត​តាម​សមុទ្រ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​ថ្កោលទោស​អ្នក​ដែល​ធ្វើ​រឿង​នេះ។

អ្នកស្រី Kim Yo Jong ដែល​ជា​ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​នឹង​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង ដោយសារតែ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បរាជ័យ​នៅ​ក្នុង​ការ​បញ្ឈប់​រឿង​នេះ។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដែល​ព្យាយាម​បង្កើន​ទំនាក់ទំនង​ឲ្យ​ប្រសើរ​ឡើង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នោះ បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា អង្គការ​ពីរ​ដែល​ជួយ​អ្នក​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាង​ជើង គឺ​អង្គការ Kuensaem Education Center និង​អង្គការ Fighters for a Free North Korea បាន​រំលោភ​លើ​ច្បាប់​ផ្លាស់ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កូរ៉េ​ទាំង​ពីរ ដោយ​បាន​បញ្ជូន​ខិត្តប័ណ្ណ​ឃោសនា និង​ជំនួយ​នានា​ដូចជា​អង្ករ និង​ថ្នាំពេទ្យ​ជា​ដើម​ទៅ​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG