ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​តូចៗ​ចាប់​ផ្តើម​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​ New Hampshire


បេក្ខជន​ប្រធានាធិបតី​លេចធ្លោ​នៃ​គណបប្រជាធិបតេយ្យ លោកស្រី Hillary Clinton ស្វាគមន៍​អ្នក​គាំ​ទ្រ​របស់​លោកស្រី​នៅការិយាល័យ​បោះឆ្នោត​មួយនៅ New Hampshire កាល​ពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ២០១៦។
បេក្ខជន​ប្រធានាធិបតី​លេចធ្លោ​នៃ​គណបប្រជាធិបតេយ្យ លោកស្រី Hillary Clinton ស្វាគមន៍​អ្នក​គាំ​ទ្រ​របស់​លោកស្រី​នៅការិយាល័យ​បោះឆ្នោត​មួយនៅ New Hampshire កាល​ពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ២០១៦។

អ្នក​បោះឆ្នោត​នៅ​ក្នុង​ក្រុង​តូចៗ​ចំនួន​៣​ បាន​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ការបោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​ New Hampshire ​ភាគ​ឦសាន​នៃ​សហរដ្ឋ​អាមេរិក សម្រាប់​ឈាន​ទៅ​កាន់​តំណែង​ប្រធានាធិបតី។

​នៅ​ក្នុង​ទីក្រុង​ Dixville Notch​ អភិបាល​រដ្ឋ​ Ohio​ លោក ​John Kasich ​ទទួល​បាន​សំឡេង​ប្រតិភូ​ចំនួន​៣ ល្មម​អាច​ផ្ដួល​មហាសេដ្ឋី​លោក​ Donald Trump​ ដែល​ទទួល​បាន​តែ​ពីរ​សំឡេង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ។

ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Vermont ​ លោក​ Bernie Sanders​ វិញ ទទួល​បាន​សំឡេង​ប្រតិភូ​ទាំង​៤​សំឡេង​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។

លោក Kasich និង​ លោក​ Sanders ​ក៏​ឈ្នះ​នៅ​ក្នុង​ទី​ក្រុង ​Hart's Location​ ដែរ។

អតីត​រដ្ឋ​មន្រ្តី​ការបរទេស​ លោក​ស្រី ​Hillary Clinton​ ទទួល​បាន​លទ្ធផល​ល្អ​ជាង​នៅ​ក្នុង​ក្រុង ​Millsfield​ ក្នុង​រដ្ឋ​ New Hampshire ​នេះ​ដែរ ដោយ​បាន​យក​ឈ្នះ​លោក Sanders​ ដោយ​សំឡេងពីរ​ទល់​នឹង​មួយ។ រី​ឯ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Texas លោក ​Ted Cruz ​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ​ទទួល​បាន​ជ័យ​ជម្នះ​លើ​លោក Trump ​ដោយ​សំឡេង​៩​ ទល់​នឹង​៣៕

XS
SM
MD
LG