ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ចិនប៉ះ​ពាល់​ដល់​ប្រទេស​ឡាវ​​


រូបភាព​ឯកសារ៖ កសិករ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​ក្រោម​ខ្សែបន្ទាត់ថាម​ពល​អគ្គិសនី​ក្បែរ Nam Theun ២ ក្នុង​ខេត្ត Khammouane ប្រទេស​ឡាវ។
រូបភាព​ឯកសារ៖ កសិករ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​ក្រោម​ខ្សែបន្ទាត់ថាម​ពល​អគ្គិសនី​ក្បែរ Nam Theun ២ ក្នុង​ខេត្ត Khammouane ប្រទេស​ឡាវ។

​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​ចិន ​កំពុង​មាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ឡាវ។ ប្រទេស​ចិន​ត្រូវ​បាន​ពណ៌​នា​ដោយ​ធនាគារ​ពិភពលោក​ថា ​«មានការរីកលូតលាស់​សេដ្ឋកិច្ច​ដ៏លឿន​បំផុត» ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​និងតំបន់មហាសមុទ្រ​ប៉ាស៊ីហ្វិក។

​ការរីក​ចម្រើន​ខាង​អាជីវកម្ម​អណ្តូង​រ៉ែ​មួយ​ទសវត្សរ៍​នេះ ​រួម​បញ្ចូល​ជាមួយ​នឹង​ការ​អភិវឌ្ឍន៍​ដ៏​ឆាប់​រហ័ស​នៃ​ថាម​ពលវារី​អគ្គីសនី ​បាន​ធ្វើ​ឲ្យ​ប្រទេស​ឡាវ​មាន​អត្រា​កំណើន​សេដ្ឋ​កិច្ច​ជាង​៧ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ដោយ​បាន​ធ្វើឲ្យទិន្នផល​ជាតិ​បាន​កើន​ឡើង​ជាង​ទ្វេដងនិង​បង្កើត​ការងារ​ចំនួន​៥សែន​ការងារ​។

ប្រទេស​ដែល​ដើរតួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចរីក​ចម្រើន​នោះគឺ​ប្រ​ទេស​ចិន។​ របាយការណ៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ធនាគារ​ពិភពលោក​ស្តី​ពី​សេដ្ឋ​កិច្ច​របស់​ឡាវ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ឥទ្ធិ​ពល​របស់​ចិន​កំពុង​បន្ត​កើន​ឡើង។ ចិន​ជា​អ្នក​វិនិយោគ​នាំមុខ​មួយ​ដែលមាន​គម្រោង​ដែល​មានទឹក​ប្រាក់ ៦.​៧ពាន់​លាន​ដុល្លារ​ចាប់​តាំងអាជីវកម្ម​រ៉ែ ថាមពល ​កសិកម្ម ធនាគារ​ហើយ​និង​ពាណិជ្ជកម្ម​និង​សំណង់​អគារ​សម្រាប់​ពាណិជ្ជកម្ម។

នៅ​ឆ្នាំ​២០១៥ ឡាវបាន​ជាប់​បំណុល​បរទេសជាង​៤០​ភាគរយ​ជាមួយ​ចិន ​ដែលបំណុល​នេះបាន​កើន​ឡើង​ពី​ ៣៥​ភាគរយ​កាល​ពី​៣​ឆ្នាំ​មុន ​ដោយ​មាន​ថវិកា​ផ្តោតលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ថាមពល។

ក៏ប៉ុន្តែ ​សញ្ញា​នៃ​ផលប៉ះពាល់ពីការ​យឺតយ៉ាវ​ខាង​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ ​បានធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​មន្រ្តី​ជាន់​ខ្ពស់​ឡាវ។ ពាណិជ្ជ​កម្មទៅ​វិញ​ទៅមកមាន​ចំនួន​ទឹក​ប្រាក់ ១.៣ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១​ បាន​ឡើង​ទៅ​ដល់៣.៦​ពាន់​លាន​ដុល្លា​រនៅ​ឆ្នាំ​២០១៤។ ក៏ប៉ុន្តែបាន​ធ្លាក់​ចុះ​មក​ត្រឹម ២.៧៨ពាន់​លាន​ដុល្លារកាល​ពី​ឆ្នាំ​ទៅ។

​លោកLaohoua Cheuchingមន្រ្តី​ជាន់​ខ្ពស់ក្នុង​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជ​កម្ម ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ឡាវកាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ​គេ​ត្រូវ​ការ​កិច្ច​ផ្តួច​ផ្តើមថ្មី​ដែល​កើត​ចេញ​ពីការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​នេះ។

លោកLaohouaបាន​និយាយ​បន្ត​ទៀត​ថា ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច ​មួយ​ផ្នែក​បណ្តាល​មកពី​ការយឺតយ៉ាវសេដ្ឋ​កិច្ចសាកល​លោក។​ ឡាវបាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ដោយ​ផ្តោត​លើ​រ៉ែ​និង​កសិកម្ម ​ខណៈ​ដែល​ការនាំ​ចូល​សំខាន់​ៗមាន​ម៉ាស៊ីន​និង​គ្រឿង​អេឡិចត្រូនិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG