ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាក់សាំង​ស៊ីណូវ៉ាក់​មិន​គ្រប់គ្រាន់​ ប៉ុន្តែ​ជម្រើស​ផ្សេង​ទៀត​មាន​កំណត់​


បុគ្គលិក​សុខាភិបាល​​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Sinovac នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទី​ក្រុង Medan ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១។
បុគ្គលិក​សុខាភិបាល​​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Sinovac នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទី​ក្រុង Medan ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១។

«ចាក់​វ៉ាក់សាំង​ប្រសើរ​ជាង​អត់»។​

នេះ​ជា​អ្វី​ដែល​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​និយាយ​អំពី​វ៉ាក់សាំង​ Sinovac Biotech ​បន្ទាប់​ពី​មាន​សេចក្តីរាយ​ការណ៍​ថាបុគ្គលិក​សុខាភិបាល​ឥណ្ឌូណេស៊ី​រាប់រយ​នាក់​ដែល​ចាក់​វ៉ាក់សាំង​នេះ​បាន​ឆ្លង​ជំងឺ​កូវីដ១៩។​

យ៉ាងហោច​ណាស់​មាន​វេជ្ជបណ្ឌិត​១០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង ​CoronaVac របស់​Sinovac​ចំនួន​ពីរ​ដូស។​ នេះ​បើ​តាម​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូណេស៊ី។​ គេ​មិន​ដឹង​ច្បាស់​ទេ​ថា​តើ​វា​រាលដាល​យ៉ាង​ដូច​ម្តេច​ហើយ​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ទេ។​ ទិន្នន័យ​ត្រួត​ពិនិត្យ​មាន​តិចតួច​អំពី​វ៉ាក់សាំង​នេះ។​

ព័ត៌មាន​ដែល​ទទួល​បាន​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​មិន​សូវ​ពូកែ​ដូច​វ៉ាក់សាំង​ដទៃ​ទេ​ជាពិសេស​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(delta)​ ដែល​ឆ្លង​ខ្លាំង។​អ្នក​ជំនាញ​កត់​សម្គាល់​ថា​ ទោះ​យ៉ាងណា​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​មាន​តិចតួច​នៅ​ប្រទេស​ភាគច្រើន​ក្នុង​ពិភពលោក។ ប្រទេស​ឥណ្ឌូណេស៊ី​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​រាប់សិប​ដែល​ទទួល​បាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ច្រើន​ជាង​វ៉ាក់សាំង​ផ្សេងៗ។​

កង្វះ​ទិន្នន័យ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​វាយ​តម្លៃ​វ៉ាក់សាំង​នេះ។​ រដ្ឋាភិបាល​អ៊ុយរូហ្គាយ​បាន​ចេញ​ផ្សាយ​ទិន្នន័យ​កាលពី​ដើម​ខែ​នេះ​ដោយ​បង្ហាញ​ថា​ ថ្នាំ​ CoronaVac​ កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​បាន​៦១​ភាគ​រយ​កាត់​បន្ថយ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៩២​ភាគ​រយ​និង​កាត់​បន្ថយ​ការ​ស្លាប់​៩៥​ភាគ​រយ។​

ជា​ទូទៅ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ​Pfizer-BioNTech ​ទប់ស្កាត់​ការ​ឆ្លង​ប្រសើរ​ជាង​គឺ​បន្ថយ​៧៨%។​ប៉ុន្តែ​ការ​ចូល​មន្ទីរពេទ្យ​និង​ការ​ស្លាប់​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា។​

កត្តា​សំខាន់​របស់​ប្រសិទ្ធភាព​ថ្នាំ​គឺ​ការ​បង្កើត​អង្គ​បដិប្រាណ។​ លោក​វេជ្ជបណ្ឌិត​ Peter Hotez​ ព្រឹទ្ធបុរស​នៅ​សាលា​ឱសថ​ National School of Tropical Medicine​ និង​ជា​សាស្ត្រចារ្យ​នៅ​វិទ្យាល័យ​ឱសថ​ឈ្មោះ​ Baylor College of Medicine ​និយាយ​ថា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer ​និង​ Moderna បង្កើត​អង្គ​បដិប្រាណ​ខ្លាំង​ដែល​ជួយ​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី។​

វ៉ាក់សាំង​ Sinovac​ បង្កើត​អង្គ​បដិប្រាណ​ខ្សោយ​ជាង​វ៉ាក់សាំង​៧​ផ្សេង​ទៀត៕

XS
SM
MD
LG