ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មេរោគកូរ៉ូណា​កើនឡើង​ខ្លាំង​នៅ​សិង្ហបុរី


មនុស្ស​ម្នា​ពាក់ម៉ាស់​ចេញ​ពី​ផ្សារទំនើប​មួយ​នៅ​តាម​ផ្លូវ Orchard Road ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។
មនុស្ស​ម្នា​ពាក់ម៉ាស់​ចេញ​ពី​ផ្សារទំនើប​មួយ​នៅ​តាម​ផ្លូវ Orchard Road ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។

ពួកជន​បរទេស​ដែល​ធ្វើការ​នៅក្នុងប្រទេស​សិង្ហបុរី​ដែល​សេដ្ឋកិច្ច​ពឹងផ្អែក​លើពាណិជ្ជកម្ម​ហើយ​ជនបរទេស​ទាំងនោះបាន​រស់នៅក្នុង​បន្ទប់​ដែល​ពោរពេញ​ទៅដោយ​មនុស្ស​ឥឡូវ​នេះ មាន​ផ្ទុកករណី​មេរោគ​កូរ៉ូណា​ចំនួន​ពាក់កណ្តាល​របស់​រដ្ឋជា​ទីក្រុង​ដ៏តូច​មួយ​នេះ បន្ទាប់​ពី​ការឆ្លង​ថ្មី បាន​ឡើងយ៉ាង​ខ្លាំង​នៅថ្ងៃ​ទី៣។ នេះតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ចំនួន​ឆ្លង​មេរោគ​កូរ៉ូណា​របស់​ប្រទេស​នេះ បាន​ហក់ឡើង​ដល់១,១៦៧​ករណី​ចាប់តាំង​ពីថ្ងៃ​ចន្ទ​មក។ ខណៈ​ដែល​ការរៀប​ចំចាត់​ចែង​បាន​ទទួល​ជោគ ជ័យ​កាល​ពីដំបូង​នៃ​ការឆ្លង​សិង្ហបុរី មិនបាន​ពិនិត្យ​មើល​កម្មករ​បរទេស​ដ៏ច្រើន​ដែលបាន​រស់​នៅក្នុង​បន្ទប់ដែលជា​ធម្មតា​ផ្ទុក​បុរស​រហូត​ដល់​ទៅ​២០​នាក់​ដោយ​ការ​ប្រើ​ចង្ក្រាន បន្ទប់​ទឹក​និង​ប្រដាប់​ប្រដា​ផ្សេង​ទៀត​រួម​គ្នា។

កម្មករ​រាប់ពាន់​នាក់​មក​ពី​ប្រទេស​បង់​ក្លាដែស ឥណ្ឌា​និង​ប្រទេស​ក្រីក្រ​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​ឥឡូវ​នេះ​ត្រូវ​បាន​គេដាក់​ឲ្យ​នៅដាច់​ពីគេ​នៅក្នុង​បន្ទប់របស់ខ្លួន ឬត្រូវ​គេ​យកទៅរស់នៅកន្លែងផ្សេងទៀតដើម្បី​កាត់​បន្ថយ​ការរស់​នៅ​ផ្តុំ​គ្នា​នេះ។

មេរោគ​កូរ៉ូណា​ថ្មីចំនួន​៤៤៧​ករណី ធ្វើ​ឲ្យ​ប្រទេស​សិង្ហបុរី មាន​ចំនួន​សរុប​ទាំងអស់​៣​,៦៩៩​ករណី។ ក្រសួង​សុខភិបាល​សិង្ហបុរី បានប្រាប់​ឲ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​កាល​ពីយប់​ថ្ងៃពុធ​ថា ការកើន​ឡើងយ៉ាង​ខ្លាំងនូវ​មេរោគ​កូរ៉ូណា​ក្នុង​ចំណោម​កម្មករ​បរទេស​ត្រូវគេ​រំពឹង​ថា មួយ​ផ្នែក​បណ្តាល​មក​ពីការធ្វើ

តេស្ត​បន្ត​ធ្វើ​ឡើង​នៅ​ក្នុងបន្ទប់​នីមួយៗ។

រដ្ឋ​ជា​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​៦លាន​នាក់ បាន​បិទជិត​រហូត​ដល់​ថ្ងៃ​ទី៤ ខែ​ឧសភា ហើយ​តម្រូវ​ពលរដ្ឋ​ពាក់ម៉ាស់​នៅខាង​ក្រៅផ្ទះ​ដើម្បី​ទប់ស្កាត់​ការរាលដាល​មេរោគ​នេះ។ រហូត​មកទល់​ពេល​នេះ មនុស្ស​១០នាក់ បាន​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​នេះ៕

XS
SM
MD
LG