ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧទ្ទាម​ Shi'ite មាន​ភាព​ល្អ​ប្រសើរ​នៅ​យេម៉ែន​ខាង​ត្បូង


អ្នក​តវ៉ា​ដែល​ប្រឆាំង​នឹង​ក្រុម​ Houthi រត់​ ខណៈ​ដែល​ក្រុម​ប៉ូលិស​ដែល​គាំទ្រ​ក្រុម​ Houthi ធ្វើ​ការ​បាញ់​ទៅ​លើ​អាកាស​ដើម្បី​បំបែក​ពួកគេ​នៅ​ក្នុង​ក្រុង Taiz ភាគ​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។
អ្នក​តវ៉ា​ដែល​ប្រឆាំង​នឹង​ក្រុម​ Houthi រត់​ ខណៈ​ដែល​ក្រុម​ប៉ូលិស​ដែល​គាំទ្រ​ក្រុម​ Houthi ធ្វើ​ការ​បាញ់​ទៅ​លើ​អាកាស​ដើម្បី​បំបែក​ពួកគេ​នៅ​ក្នុង​ក្រុង Taiz ភាគ​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ឧទ្ទាម​ Shi'ite នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ជីវពល​ប្រជែង​ដែល​ស្មោះ​ត្រង់​ជាមួយ​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​ប្រទេស។

ក្រុម​ឧទ្ទាម​ទាំង​នេះ​ដែល​គេហៅ​ថា​ជា​ក្រុម​ Houthis បាន​ចូល​ទៅ​ក្នុង​ក្រុង al-Dhalea ហើយ​បាន​ប្រយុទ្ធ​យ៉ាង​សាហាវ​ប្រឆាំង​នឹង​ក្រុម​ជីវពល​ដែល​គាំទ្រ​លោក Abd-Rabbu Mansour Hadi។​

នៅ​ក្នុង​ខេត្ត Taiz នា​ប៉ែក​ខាង​ជើង​ប្រទេស ក្រុម​ឧទ្ទាម​និង​ក្រុម​ទាហាន​ស្មោះត្រង់​ជាមួយ​ប្រធានាធិបតី​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ Ali Abdullah Saleh បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​នឹង​ក្រុម ​Houthis។​ ក្រុម​ទាហាន​បាន​បាញ់​កាំភ្លើង​លើ​ក្រុម​បាតុករ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​ម្នាក់​បាត់បង់​ជីវិត​និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​របួស នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ក្រុម​មន្ត្រី​ពេទ្យ។​

ព្រឹត្តិការណ៍​ទាំង​នេះ​កើត​មាន​បន្ថែម​ទៀត បន្ទាប់​ពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​យេម៉ែន​ដែល​នៅ​ទី​នោះ​មាន​ការ​ប្រឆាំង​គ្នា​នៅ​ក្នុង​ប៉ែក​ខាង​ជើង​និង​ផ្នែក​ខាង​ត្បូង​ប្រទេស​ដែល​នេះ​បាន​ជម្រុញ​ការ​ប្រយុទ្ធ​ដើម្បី​ត្រួតត្រា​ប្រទេស។

ក្រុម Houthis បាន​វាយ​យក​បាន​រដ្ឋធានី​ Sana'a​ កាល​ពី​ខែកញ្ញា។ កាលពី​ខែ​មុន ​លោក Hadi បាន​រត់​គេច​ខ្លួន​ចេញ​ពី​ការ​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ដោយ​ក្រុម​ឧទ្ទាម​នៅក្នុង​ក្រុង​ Sana'a ហើយ​លោក​បាន​ភៀស​ខ្លួន​ទៅ​កាន់ក្រុង​ Aden ដែល​ជា​ក្រុង​ធំ​បំផុត​ក្នុង​ប៉ែក​ខាង​ត្បូង​ប្រទេស​ដើម្បី​ខិតខំ​ព្យាយាម​បង្កើត​រដ្ឋអំណាច​មួយ​នៅ​ទី​នោះ៕

XS
SM
MD
LG