ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមឧទ្ទាម​ Al Shabab​ អះអាង​ថា​ខ្លួន​បាញ់​ទម្លាក់​យន្តហោះ​ប្រទេសកេនយ៉ា


ផែនទី​នៃ​ទីក្រុង​ Mandera ​ប្រទេសកេនយ៉ា។
ផែនទី​នៃ​ទីក្រុង​ Mandera ​ប្រទេសកេនយ៉ា។

ក្រុមឧទ្ទាម​ Al Shabab​ ប្រទេស​សូម៉ាលី ​បាន​និយាយថា​ខ្លួនបាន​បាញ់​ទម្លាក់ យន្តហោះ​យោធា​ប្រទេស​កេនយ៉ា​ដែល​កំពុង​វិលត្រឡប់​មកពី​បំពេញ​បេសកកម្ម វាយប្រយុទ្ធ​ក្នុង​ប្រទេស​សូម៉ាលី។ ​តែ​ប្រទេស​កេនយ៉ា​វិញ​និយាយ​ថា​យន្តហោះ នោះ​ធ្លាក់​ដោយសារ​បច្ចេកទេស​ទេ។

មន្ត្រី​យោធា​សូម៉ាលី​និយាយ​ថា​យន្តហោះ​នោះ​បាន​បង្ក​បញ្ហាខ្លួន​ឯង​នៅ​ពេល​ ហោះ​ត្រឡប់​ពី​បេសកកម្ម​ក្នុង​«ចាម៉ាអាម»​ (Jamaame)​ ភាគខាង​ត្បូង​ប្រទេស សូម៉ាលី ​ហើយ​បាន​ធ្លាក់នៅ​តំបន់​ Kismayo ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមឧទ្ទាម ​Al Shabab ​ ប្រកាសថា​ខ្មាន់កាំភ្លើង​របស់​ខ្លួន បាន​បាញ់​ទម្លាក់​យន្តហោះ​សម្លាប់​អតីត​សមាជិក​សភា​ និង​ធ្វើ​ឲ្យ​របួស​សមាជិក សភាផង​ដែរ​ ក្នុង​ប្រតិបត្តិការ​បើកឡាន​បាញ់​ក្នុង​រដ្ឋធានី​ Mogadishu ​ប្រទេស​សូម៉ាលី។

វីអូអេភាសា​សូម៉ាលី ​បាន​ដក​ស្រង់​សំដី​ក្រុមសាក្សី​ក្នុង​ប្រទេស​សូម៉ាលី​មក បញ្ជាក់​ថា​យន្តហោះ​នោះ​បានធ្លាក់​ក្នុងភូមិ ​Lafaha Ragga ​តែ​ពួកគេ​មិនអាច បញ្ជក់​មូលហេតុ​នៃ​ការធ្លាក់​នោះ​បាន​ទេ។

XS
SM
MD
LG