ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម al-Shabab សម្លាប់​មនុស្ស​៣៦នាក់​​នៅភាគឦសាន​ Kenya


លោក​ប្រធានាធិបតី​ Uhuru Kenyatta របស់​ប្រទេស​ Kenya (ឆ្វេង)​ និងអនុ​ប្រធានាធិបតី​ William Ruto ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​រដ្ឋសភា​ក្នុង​ទី​ក្រុង Nairobi​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤។
លោក​ប្រធានាធិបតី​ Uhuru Kenyatta របស់​ប្រទេស​ Kenya (ឆ្វេង)​ និងអនុ​ប្រធានាធិបតី​ William Ruto ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​រដ្ឋសភា​ក្នុង​ទី​ក្រុង Nairobi​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤។

ក្រុម​សកម្ម​ប្រយុទ្ធ ​al-Shabab ​នៅ​ប្រទេស​ Somali​ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ការ​សម្លាប់​មនុស្ស​៣៦នាក់នៅថ្ងៃអង្គារ៍​នេះ ​នៅភាគឦសាន​ប្រទេស​ Kenya។ ​ការវាយ​ប្រហារ​នោះ​បានកើត​មាន​ឡើង​នៅជិត​ទីក្រុង​ Mandera​ ទីដែល​សាក្សី​និយាយ​ថា​ ជន​ប្រដាប់​អាវុធបាន​ធ្វើការវាយ​ប្រហារ​នៅពេល​កម្មករ​កំពុងដេក​នៅ​ក្នុង​ជំរំ។ ​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម ​al-Shabab​ និយាយ​ថា ​ក្រុម​ប្រយុទ្ធ​របស់​ខ្លួន​បាន​សម្លាប់​អ្នក​ដែល​ក្រុម​នេះ​ហៅថា ​សកម្មជន​ Kenya ហើយថា​គេ​ដាក់​ទណ្ឌកម្ម​ប្រទេស ​Kenya​ សម្រាប់​ការ​ដែល​ប្រទេស​នេះ​បញ្ជូន​ទ័ពទៅ​ប្រទេស​ Somalia។​

កង​កម្លាំង​របស់​ប្រទេស ​Kenya ​បាន​ទៅ​ប្រទេស​ Somalia ​ក្នុង​ឆ្នាំ២០១១​ ជា​ផ្នែក​មួយ​នៃ​កង​កម្លាំង​ពហុជាតិ​អាហ្វ្រិក​ ​ដែល​ជួយ​រុញច្រាន​ក្រុម​ al-Shabab​ ចេញ​ពីទីក្រុង​នានា​របស់​ប្រទេស​ Somalia។​

ក្រុម​សកម្ម​ប្រយុទ្ធនេះ​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ប្រទេស​ Kenyaដោយព្រមាន​រដ្ឋាភិបាល​ Kenya​ថា ​នឹង​ធ្វើការ​វាយ​ប្រហារ​ច្រើន​ទៀត​ បើ​រដ្ឋាភិបាល​ Kenya​ មិនដក​ទ័ពចេញ​វិញទេ​នោះ។​ កាលពីខែ​មុន​ក្រុម al-Shabab ​បាន​សម្លាប់មនុស្ស​២៨នាក់​ក្នុង​តំបន់​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG