អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ប្រជាពលរដ្ឋក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu) បានប្រារព្ធទិវាឯករាជ្យជាតិសូម៉ាលី (Somalia) ក្រោមការគំរាមកំហែងនៃភាពចលាចលនិងអំពើហិង្សា។ ប៉ុន្តែ ឆ្នាំនេះមានភាពខុសប្លែកពីមុន។ ដោយសារតែការសម្រេចបាននូវសន្តិសុខនិងការវិលត្រឡប់មកវិញនូវស្ថិរភាពសម្រាប់រដ្ឋធានីសូម៉ាលី នៅទីបំផុត ប្រជាពលរដ្ឋ មានកិច្ចការខ្លះដែលត្រូវប្រារព្ធ។
អស់រយៈពេល២១ឆ្នាំមកហើយ ភាពអាណាធិបតេយ្យនិងគ្រោះមហន្តរាយមនុស្សធម៌បានគ្របដណ្តប់មកលើទិវាឯករាជ្យជាតិសូម៉ាលី។
ថ្ងៃឈប់សម្រាក ១ កក្កដា ប្រារព្ធទិវារដែលប្រទេសសូម៉ាលីបានប្រកាសឯករាជ្យពីអតីតអាណានិគមអ៊ីតាលីកាលពី៥២ឆ្នាំមុន។
នៅឆ្នាំនេះ ពលរដ្ឋក្នុងរដ្ឋធានីម៉ូហ្គាឌីស្យា កំពុងតែទទួលបានសេរីភាពនិងសុទិដ្ឋិនិយមដែលពុំធ្លាប់មានពីមុន ក្រោយពីការសម្រេចបាននូវសន្តិសុខ ដោយកងសន្តិសុខសហភាពអាហ្វ្រិក (African Union) និងកងកម្លាំងរដ្ឋាភិបាលសូម៉ាលីប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ស្សាបាប (Shabab)។
លោក អាមេដ អាហ្វី (Ahmed Afi) ធ្វើការនៅឯទីភ្នាក់ងារ ដាយរិកអេដ (Direct Aid) ដែលជាទីភ្នាក់ងារផ្តល់ជំនួយមួយដែលមានមូលដ្ឋានក្នុងប្រទេសកូវ៉ែត (Kuwait)។ លោកមានប្រសាសន៍ថា ទិវាឯករាជ្យនេះ! លោកអាចធ្វើដំណើរទៅកាន់កន្លែងនានាដែលលោកមិនអាចទៅបានកាលពីឆ្នាំមុនៗ។
«វាមានភាពខុសប្លែកពីការប្រារព្ធពិធីមុនៗខ្លះដែរ ដោយសារឥឡូវនេះយើងកំពុងតែប្រារព្ធទិវារនេះក្រោមបរិយាកាសប្រកបដោយសន្តិភាពជាងមុន។ យើងអាចចូលទៅកាន់ទីផ្សារ ព្រមទាំងផ្លូវនិងមហាវិថីធំៗ។ យើងអាចធ្វើដំណើរចុះឡើងគ្រប់ពេលដែលយើងចង់។ យើងអាចស្វាគមន៍មិត្តភ័ក្ត្រ ក្រុមគ្រួសារ និងសាច់ញាតិ។»
ពលរដ្ឋម្នាក់ទៀត លោក ហ៊ូស្សេន អូម៉ារ (Hussein Omar) ដែលកំពុងត្រួតពិនិត្យការសាងសង់សណ្ឋាគារថ្មីមួយនៅតាមបណ្តោយឆ្នេរ លីដូ (Lido Beach) នៃរដ្ឋធានីម៉ូហ្គាឌីស្យា និយាយថា ទិវាបុណ្យជាតិឆ្នាំនេះគឺជាការប្រារព្ធទ្វេរដងសម្រាប់រូបលោក។
លោកនិយាយថា «ឥឡូវ ប្រទេសនេះទទួលបានឯករាជ្យពីក្រុមពីរនេះ ពោលគឺម្ចាស់អាណានិគមនិងក្រុមបះបោរ។ យើងមានអារម្មណ៍ថា នេះគឺជាទិវារឯករាជ្យជាតិយ៉ាងពិតប្រាកដរបស់យើងលើកទីមួយ។»
កាលពីឆ្នាំមុន ក្នុងពេលដំណាលគ្នានេះ ក្រុមអាល ស្សាបាប (al-Shabab) នៅតែគ្រប់គ្រងផ្នែកខ្លះនៃទីក្រុងនិងធ្វើការវាយប្រហារប្រចាំថ្ងៃប្រឆាំងនឹងកងទ័ពសហភាពអាហ្វ្រិកនិងកងកម្លាំងរដ្ឋាភិបាលសូម៉ាលី។
ឥឡូវនេះ ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល កៃដា (al-Qaida) មួយនេះ បានធ្វើឱ្យទន់ខ្សោយផ្នែកយោធានិងហិរញ្ញវត្ថុ ហើយកងកម្លាំងសហភាពអាហ្វ្រិក កំពុងតែរៀបចំចាត់វិធានការប្រឆាំងនឹងតំបន់រឹងមាំចុងក្រោយបង្អស់របស់ក្រុមនេះ គឺទីក្រុងឆ្នេរ គីស្មាយ៉ូ (Kismayo)៕
ប្រែសម្រួលដោយ ឃួន ធារ៉ា