ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​៧​រូប​នឹង​ចូលរួម​ជជែក​ដេញដោល​នៅ​រដ្ឋ​ South Carolina


អ្នក​កាន់​កាមេរ៉ា​ម្នាក់​ដើរ​កាត់​ឆាក​នៅ​ក្នុង​ពេល​រៀបចំ​ឆាក​សម្រាប់​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ Nevada កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នក​កាន់​កាមេរ៉ា​ម្នាក់​ដើរ​កាត់​ឆាក​នៅ​ក្នុង​ពេល​រៀបចំ​ឆាក​សម្រាប់​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ Nevada កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

បេក្ខជន​៧​រូប​ដែល​ប្រកួត​ដណ្តើម​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ពី​គណបក្សប្រជាធិបតេយ្យ​ នឹង​ឡើង​ឆាក​នៅ​យប់​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​រដ្ឋ South Carolina ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders បាន​ទទួល​សន្ទុះ​ពី​ជ័យជម្នះ​ដាច់គេ​នៅ​ក្នុង​ការបោះឆ្នោត​បឋម caucus នៅ​ក្នុង​រដ្ឋ​ Nevada ​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ថែម​ទាំង​ការ​នាំ​មុខ​ខាង​ចំនួន​សរុប​នៃ​ប្រតិភូ​ដែល​បេក្ខជន​និមួយៗ​ត្រូវ​ការ​ដើម្បី​អាច​ទទួល​បាន​ការ​តែងតាំង​ពី​បក្ស​ ដើម្បី​ប្រកួត​ទល់​នឹង​លោក​ប្រធានាធិបតី​ Donald Trump ក្នុង​ខែ​វិច្ឆិកា។

អ្នក​នាំ​មុខ​គេ​នឹង​ក្លាយ​ជា​គោល​ដៅ​វាយប្រហារ​នៅក្នុង​ការ​ជជែក​ដេញដោល​គ្នា ប៉ុន្តែ​នៅ​ក្នុង​រដ្ឋ South Carolina លោក​អតីត​អនុប្រធានាធិបតី Joe Biden ក៏​មាន​ប្រជាប្រិយភាព​ហើយអាច​ក្លាយ​ជាគោលដៅ​នៃ​ការ​វាយ​ប្រហារ​ដែរ។

ការ​ជជែក​ដេញដោល​នៅ​យប់​ថ្ងៃ​អង្គារ​ជា​ឱកាស​សម្រាប់បេក្ខជន​ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត​មិន​ត្រឹម​តែ​នៅ​ក្នុង​រដ្ឋ South Carolina ដែល​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​ទី​២៩ ខែ​កុម្ភៈ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ចាប់​ផ្តើម​ទាក់ទាញអ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋចំនួន​១៤ ដែល​នឹងនឹង​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា​ខាង​មុខ។

​ការ​ស្ទង់​មតិក៏​បង្ហាញ​ថា ការ​បោះឆ្នោត​នៅ​រដ្ឋ​ South Carolina អាច​ជា​ឱកាស​ស្រាប់​បេក្ខជន​ថ្មី​មួយ​គឺ​លោក​មហាសេដ្ឋី Tom Steyer ដែល​នាំ​មុខ​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg និង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar។​

លោក Michael Bloomberg មហាសេដ្ឋី​និង​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក នឹង​ចូល​រួម​ការ​ជជែក​ដេញដោល​នៅ​យប់​ថ្ងៃ​អង្គារ​នេះ បើ​ទោះ​បី​ជា​លោក​មិន​មាន​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​សៅរ៍​នៅ​រដ្ឋ South Carolina នេះ​ក៏​ដោយ៕

XS
SM
MD
LG