ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិកSessionថា​ផែនការ​អន្តោ​ប្រវេសន៍​របស់​ប្រធានា​ធិបតី​គាំទ្រផល​ប្រយោជន៍​ជាតិ


រូបភាពឯកសារ់៖ ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​អង្គុយ​ជាមួយ​លោក Jeff Sessions អំឡុង​ពិធី​បញ្ចប់​ការសិក្សា​នៃ​ FBI ជាតិក្នុង​ទីក្រុង​ Quantico កាលពីថ្ងៃទី​១៥​ ធ្នូ ២០១៧។

កាល​ពី​ថ្ងៃ​សុក្រ លោករដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិកJeff Sessions បាន​ផ្តល់​ការគាំទ្រដល់សំណើរ​ធ្វើកំណែទម្រង់​អន្តោប្រវេសន៍​របស់​លោក​ប្រ​ធា​នា​ធិបតី​ដូណាល់ ​ត្រាំ​ដែល​បាន​ប្រកាស​នៅសប្តាហ៍​នេះ​មុន​ពេល​គ្រោង​ទុក។ ក្នុង​សុន្ទរកថាស្តីពី​ជន​អន្តោ​ប្រវេសន៍​និង​សន្តិសុខ​ជាតិ​នៅ​ក្នុង​ទីក្រុង Norfolk រដ្ឋ Virginia ​លោករដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ Sessions បាន​និយាយ​ថា ​ប្រព័ន្ធ​អន្តោ​ប្រវេសន៍​ដែល​ផ្អែកលើគុណ​សម្បត្តិ​នឹងក្លាយ​ជាផល​ប្រយោជន៍​ជាតិ​របស់​សហ រដ្ឋ​អាមេរិក។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក Session បាន​និយាយ​ទៅកាន់​ក្រុម​មន្រ្តី​ពង្រឹង​ច្បាប់​ថា «វាជា​ពេល​វេលាដើម្បី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដ៏ឈ្លាសវៃ​ហើយ​នឹង​ចាប់​ផ្តើម​ពង្រឹង​ច្បាប់នោះ។ ​វា​ជា​ពេល​វេលា​ដើម្បី​បញ្ចប់​ភាព​គ្មាន​ច្បាប់​ទម្លាប់​ហើយ​បង្កើត​ប្រព័ន្ធ​មួយ​ដែលបម្រើ​ផល​ប្រយោជន៍​ជាតិ‍»។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិកSessionនិយាយ​ទៀត​ថា «ប្រព័ន្ធ​ដែល​ផ្អែក​លើគុណ​សម្បត្តិ​នឹង​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​សេដ្ឋ​កិច្ច​របស់​យើង។​សំខាន់​ជាង​នោះ​ទៀត ប្រព័ន្ធ​នោះ​នឹង​ក្លាយ​ជាមធ្យោបាយ​ដ៏​ល្អបំផុត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​យើង​មិនបន្ត​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​យើង។ ជនអន្តោ​ប្រវេសន៍​ជា​បញ្ហាសន្តិសុខ​ជាតិ‍»។

ក្នុង​សុន្ទរកថា​របស់​លោក ​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិកSessionបាន​ផ្តោតលើ​ការ​ចោទ​ប្រកាន់​នៃការទាក់​ទិន​រវាង​ជន​អន្តោ​ប្រវេសន៍ ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម។ លោក​បាន​ស្តី​បន្ទោស​ភាព​ធូរលង់​នៃ​ច្បាប់​ដែលធ្វើ​ឲ្យ​ពួក​ភេរវជន​ចូលក្នុង​ប្រទេស៕

XS
SM
MD
LG