ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Sessions ត្រូវ​បាន​តែងតាំង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​របស់​អាមេរិក


លោក Jeff Sessions ញញឹម​នៅ​ពេល​លោក​ធ្វើ​សក្ខីកម្ម​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
លោក Jeff Sessions ញញឹម​នៅ​ពេល​លោក​ធ្វើ​សក្ខីកម្ម​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

លោក​ Jeff Sessions សមាជិក​ព្រឹទ្ធ​សភាស.រ.អា.​នឹង​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​របស់​ស.រ.អា.​នៅ​ក្នុង​ពិធី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​សេតវិមាន។​

ព្រឹទ្ធ​សភាស.រ.អ.​បាន​អនុម័ត​យល់​ព្រម​ផ្តល់​តំណែង​នេះ​ឱ្យ​លោក​ Sessions កាលពីថ្ងៃ​ពុធ នៅ​ក្រោយ​មាន​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំង​ជាង​មួយ​ថ្ងៃ និង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​នាំ​ឱ្យ​មាន​ការ​ព្យួរ​សមាជិក​ព្រឹទ្ធ​សភាសំខាន់​ម្នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ឱ្យ​ធ្វើ​ការ​ជជែក​ដេញ​ដោល​ត​ទៅ​ទៀត។

ការ​បោះ​ឆ្នោត​ដោយមាន​សំឡេង​ឆ្នោត​គាំទ្រ​៥២​ទល់​នឹង​ឆ្នោត​ប្រឆាំង​៤៧​បាន​ធ្វើ​ឱ្យ​លោក Sessions ដែល​ជា​សមាជិក​ព្រឹទ្ធសភា​យូរ​យារ​មក​ហើយ​មក​ពី​រដ្ឋ​ Alabama ក្លាយ​ទៅ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ខាង​ការ​ពង្រឹង​ច្បាប់ និង​ជា​មន្ត្រី​ទី​៦​ដែល​បាន​ទទួល​ការ​អនុម័ត​ឱ្យ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​នៅ​ក្នុង​រដ្ឋបាលរបស់​លោក​ប្រធានាធិបតី​ Donald Trump។​

លោក Sessions បាន​និយាយប្រាប់​សហសេវិក​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​លា​គ្នា​មួយ​នៅ​ក្រោយ​ការ​បោះឆ្នោត​ថា «នេះ​ជា​កិត្តិយស​ពិសេស​មួយ។​ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បំពេញ​តាម​ការ​ទុកចិត្ត​ដែល​លោក​អ្នក​បាន​ផ្តល់​ឱ្យ​ខ្ញុំ។ ​ខ្ញុំ​នឹង​បំពេញ​ការងារ​ខ្ញុំ​ឱ្យ​បាន​ល្អ​បំផុត»។

លោក Chuck Grassley ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Iowa និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ព្រឹទ្ធ​សភា​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​តុលាការ​បាន​និយាយ​ថា «យើង​ទាំង​អស់​គ្នា​ដឹង​ថា​ លោក​ Sessions ជា​មនុស្ស​ម្នាក់​មាន​គុណ​សម្បត្តិ​ច្រើន​ ជា​មនុស្ស​ម្នាក់​ធ្វើ​តាម​ពាក្យ​ដែល​លោក​និយាយ​ និង​ជា​មនុស្ស​មាន​ការ​ប្តេជ្ញា​ជាមួយ​ភាព​យុត្តិធម៌ និង​សំខាន់​បំផុត​ជាមួយ​នីតិ​រដ្ឋ»។

លោក Sessions ដែល​ជា​អ្នក​គាំទ្រ​ខ្លាំង​ម្នាក់​ដល់​លោក​ Trump តាំង​ពី​ដំបូង​មក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​បាន​សន្យា​ថា ​នឹង​ដាក់​ច្បាប់​ធំ​ជាង​នយោបាយក្នុង​ឋានៈ​លោក​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG