ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​ការ​តែងតាំង​លោក Sessions សម្រាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌


លោក Jeff Sessions ធ្វើ​សក្ខីកម្ម​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
លោក Jeff Sessions ធ្វើ​សក្ខីកម្ម​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

នៅ​ក្នុង​ដំណើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ តំណាងរាស្ត្រ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​សំខាន់​ម្នាក់ ​បាន​ផ្តល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​ពុធ​ប្រឆាំង​នឹង​ការ​តែងតាំង​អ្នក​រួម​ការងារ​របស់​ខ្លួន គឺ​លោក Jeff Sessions សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ។ លោក Jeff Sessions ត្រូវ​បាន​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump តែង​តាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។​

សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ New Jersey ​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Cory Booker បាន​មាន​ប្រសាសន៍​ថា «ប្រសិន​បើ​ត្រូវ​តែងតាំង​ជា​ផ្លូវការ លោក​សមាជិក​ព្រឹទ្ធសភា Sessions នឹង​ត្រូវ​តម្រូវ​ឲ្យ​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្ត្រី ប៉ុន្តែ​កំណត់ត្រា​អំពី​ប្រវត្តិ​របស់​លោក​បង្ហាញ​ថា លោក​នឹង​មិន​ធ្វើ​ដូច្នោះ​ទេ»។ លោក Booker បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​អង្គចៅក្រម​ព្រឹទ្ធសភា ដែល​ពិចារណា​ទៅ​លើ​ការ​តែងតាំង​លោក Sessions។ ​

លោក Booker បាន​ថ្លែង​បន្ត​ទៀត​ថា «លោក [Sessions] នឹង​ត្រូវ​គេ​រំពឹងថា​នឹង​ការពារសិទ្ធិ​ស្មើគ្នា​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា និង​អ្នក​ប្ដូរ​ភេទ ប៉ុន្តែ​ប្រវត្តិ​របស់​លោក​បង្ហាញ​ថា លោក​នឹង​មិន​ធ្វើ​ដូច្នេះ​នោះ​ទេ។ លោក​នឹង​ត្រូវ​តម្រូវ​ឲ្យ​ការពារ​សិទ្ធិ​បោះឆ្នោត ប៉ុន្តែ​ប្រវត្តិ​របស់​លោក​បង្ហាញ​ថា លោក​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ»។ ​

ក្រោយ​មក សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក John Lewis ដែល​ជា​និមិត្តរូប​នៃ​ចលនា​សិទ្ធិ​ស៊ីវិល បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ឆ្ពោះ​ទៅ​រក​សមភាព​និង​យុត្តិធម៌ «ប៉ុន្តែ​យើង​មិន​ទាន់​សម្រេច​បាន​គោលដៅ​របស់​យើង​នៅ​ឡើយ​ទេ។ យើង​ចង់​បោះ​ជំហាន​ទៅ​មុខ​ទៀត»៕

XS
SM
MD
LG