ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូងអនុម័តច្បាប់ប្រឆាំងការចែកខិត្តប័ណ្ណប្រឆំាងកូរ៉េខាងជើងឆ្លងព្រំដែន


រូបឯកសារ៖ ខិត្តប័ណ្ណថ្កោលទោសមេដឹកនាំកូរ៉េខាងជើង​លោក គឺម ជុងអ៊ុន នៅក្បែរតំបន់ DMZ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ ខិត្តប័ណ្ណថ្កោលទោសមេដឹកនាំកូរ៉េខាងជើង​លោក គឺម ជុងអ៊ុន នៅក្បែរតំបន់ DMZ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។

រដ្ឋសភា​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​អនុម័ត​ច្បាប់​មួយ​ដែល​នឹង​ដាក់​ទោស​សកម្មជន​ទំាងឡាយ​ណា​ដែល​ចែកចាយ​សម្ភារ:​ឬ​ខិត្តប័ណ្ណ​ប្រឆាំង​ប្រទេស​កូរ៉េ​ខាងជើង​ឆ្លង​ព្រំដែន។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ចែកចាយ​ខិត្តប័ណ្ណ ប្រដាប់​ផ្ទុក​ឯកសារUSB ក្រដាស​ប្រាក់ និង​ឃ្លាឃ្លោង​នៃ​គម្ពីរ​គ្រិស្ដ​សាសនា ទៅកាន់​ប្រទេស​កូរ៉ខាងជើង ដោយ​ភាគច្រើន​តាម​រយ:​ការ​បង្ហោះ​បាឡុង​ធំៗ​ដែល​អាច​បក់​តាម​កម្លាំង​ខ្យល់​ឆ្លង​ព្រំដែន​បាន។ ប៉ុន្តែ ក្រោយ​ពី​រដ្ឋសភា​កូរ៉េ​ខាងត្បូង​អនុម័ត​ច្បាប់​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក ឥឡូវ​នេះ ការ​ធ្វើ​ដូច្នេះ​ក្លាយជា​ទង្វើ​ខុស​ច្បាប់។

នៅ​ពេល​ច្បាប់​ថ្មី​នេះ​ចូលជា​ធរមាន អ្នក​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​នេះ អាច​រង​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​រហូត​ដល់ ២៧.០០០ ដុល្លារ​អាមេរិក និង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣ ឆ្នាំ។

កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នៅ​ក្នុង​ការ​រារាំង​សកម្មជន​នានា​មិន​ឲ្យ​បញ្ជូន​សម្ភារៈ​ឬ​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាងជើង​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កូរ៉េ​ខាងជើង​នេះ ក៏​រង​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​នានា​ផងដែរ។ អង្គការ​ទាំង​នោះ​បាន​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

លោក Arnold Fang អ្នក​ស្រាវជ្រាវ​កិច្ចការ​អាស៊ី​ខាង​កើត​នៃ​អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​និយាយ​ថា៖ «ច្បាប់​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​ណា​មួយ​ក៏ដោយ​ក៏​អាច​កំណត់​សេរីភាព​បញ្ចេញ​មតិ​តាម​រយៈ​ច្បាប់​ថ្មី​បាន​ដែរ ហើយ​នេះ​មិន​មែន​ជា​សញ្ញា​ល្អ​ទេ»។

លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់ VOA ពី​ទីក្រុង​ហុងកុង​ថា៖ «អ្វី​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​គួរ​ធ្វើ គឺ​ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ដែល​កំពុង​មាន​កម្រិត​រួច​ទៅ​ហើយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG