ទឹកជំនន់នៅប្រទេសកូរ៉េខាងជើងបានសម្លាប់មនុស្សអស់យ៉ាងតិចណាស់២២នាក់និងបាត់ខ្លួន៤នាក់។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធអន្តរជាតិនៃអង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម(IFRC)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្អែកតួលេខពីមន្ត្រីកូរ៉េខាងជើង អង្គការ IFRC បានថ្លែងថា ទឹកជំនន់បានបង្ករឲ្យខូចខាតដំណាំកសិកម្ម យ៉ាងច្រើន ធ្វើឲ្យតានតឹងព្រួយបារម្ភផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសមួយដែលបានរងគ្រោះស្រាប់ហើយដោយកង្វះស្បៀងអាហារ។
ទីភ្នាក់ងាសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់រដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថាមានដំណាំជិត៤ម៉ឺនហិកតាបានខូចខាតនិងផ្ទះចំនួន១៧០០០ខ្នងត្រូវបានបំផ្លាញឬលិចលង់។
ទីភ្នាក់ងាKCNA បានបន្ថែមថា៖ «ផ្លូវ ស្ពានជាច្រើននិងផ្នែកខ្លះនៃផ្លូវរថភ្លើងបានខូចខាត ទំនប់មួយរបស់រោងចក្រអគ្គិសនីបានបាក់ធ្លុះធ្លាយនិងផ្នែកជាច្រើនទៀតនៃសេដ្ឋកិច្ចជាតិបានរងការខូចខាតយ៉ាងដំណំ»៕