ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សមាជិក​ព្រឹទ្ធសភាពីររូបរងការរិះគន់​អំឡុងពេលការជជែក​ដេញ​ដោល​


សមាជិកព្រឹទ្ធសភាលោក Bernie Sanders និង​លោកស្រី Elizabeth Warren ចូលរួមនៅក្នុងវេទិកាជជែកដេញដោលស្វែងរកបេក្ខភាពប្រធានាធិបតីប្រចាំគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ទាំង​លោក​ស្រី Warren និង​លោក Sanders បាន​អំពាវ​ឲ្យ​បញ្ចប់​ទាំង​ស្រុង​ដល់​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​អាមេរិក​នៅពេល​បច្ចុប្បន្ននេះ​ ដែល​ផ្តោត​លើផែនការ​ធានា​រ៉ាប់រង​ក្រុមហ៊ុនឯកជន ​ដែល​ផ្តល់​ឲ្យ​កម្មករ ​១៥០​លាននាក់តាម​រយៈ​និយោ​ជក។

គោល​នយោបាយ​ថែទាំ​សុខភាព​បាន​ក្លាយ​ជា​ចំណុច​ដ៏​សំខាន់កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅឯ​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​ដោយ​មាន​គូ​ប្រកួតប្រជែង​និយម​ផ្លូវកណ្តាល​បាន​រិះគន់​លោក​ស្រី Elizabeth Warren និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភាដែល​ជាបេក្ខ​ជននាំ​មុខគេ ​ដែល​កំពុង​ស្វះស្វែង​ទម្លាក់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេ​រិក​លោក ​ដូណាល់ ​ត្រាំ នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​ ២០២០។

ទាំង​លោក​ស្រី Warren និង​លោក Sanders បាន​អំពាវ​ឲ្យ​បញ្ចប់​ទាំង​ស្រុង​ដល់​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​អាមេរិក​នៅពេល​បច្ចុប្បន្ននេះ​ ដែល​ផ្តោត​លើផែនការ​ធានា​រ៉ាប់រង​ក្រុមហ៊ុនឯកជន ​ដែល​ផ្តល់​ឲ្យ​កម្មករ ​១៥០​លាននាក់តាម​រយៈ​និយោ​ជក។ ប៉ុន្តែ​ទស្សនៈ​របស់​លោកទាំង២ ​បាន​រងការរិះគន់ចាប់​តាំង​ពីការ​ចាប់​ផ្តើម​ការជជែក​ដេញ​ដោល​នៅ​លើវេទិកាមហោស្រព​ក្នុង​ទីក្រុង Detroit រដ្ឋ Michigan ដែល​ជា​មជ្ឈម​ណ្ឌល​ឧស្សាហកម្ម​រថយន្ត​របស់​សហរដ្ឋ​អាមេរិក។

លោកស្រី Warren ជា​អតីត​សាស្រ្តាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ Harvard ហើយ​លោក Sanders ដែល​ពណ៌​នា​ខ្លួន​លោក​ថា​ជា​អ្នក​សង្គម​និយម​ប្រ​ជា​ធិប​តេយ្យ ជា​មិត្ត​ភក្តិគ្នា​ដ៏យូរអង្វែង​ ហើយ​ជួនកាល​ជាសម្ព័ន្ធ​មិត្ត​ខាង​នយោបាយ។ ​លោក​ទាំង ២ ឥឡូវនេះកំពុង​ស្វះស្វែង​រក​សន្លឹក​ឆ្នោត​មក​ពី​ពួក​សេរី​និ​យម​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។ លោកទាំង ​២​បានការ​ពារ​គោលជំហរ​របស់​ខ្លួន​ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ប្រព័ន្ធ​ថែទាំសុខភាព​ដែលកាន់​កាប់​ដោយ​រដ្ឋាភិ​បាល។

​លោក Sanders ​ជា​សមា​ជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​មក​ពី​រដ្ឋ Vermont និយាយ​ថា ប្រទេស​លោកខាង​លិច​ជា​ច្រើន​បាន​អនុវត្ត​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​ត្រួតត្រា​ដោយ​រដ្ឋ។ លោក​និយាយ​ថា «ការណ៍​នេះ​មិន​ជ្រុល​ពេកទេ។ ខ្ញុំ​មាន​ការ​ហត់​នឿយ​បន្តិច​ចំពោះ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែលភ័យ​ខ្លាច​គំនិត​ធំៗ​នោះ»៕

XS
SM
MD
LG