ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិកស្នើ​សុំការទាក់​ទង​របស់យុទ្ធនាការ​ត្រាំ​ជាមួយ​រុស្ស៊ី


អតីត​អ្នក​កាសែត Washington Post លោក Bob Woodward និងលោក Carl Bernstein ឈរ​ជាមួយ​អ្នកតំណាង​សេតវិមាន​ Jeff Mason នៃ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល ពី​ថ្ងៃទី២៩ មេសា ២០១៧។
អតីត​អ្នក​កាសែត Washington Post លោក Bob Woodward និងលោក Carl Bernstein ឈរ​ជាមួយ​អ្នកតំណាង​សេតវិមាន​ Jeff Mason នៃ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល ពី​ថ្ងៃទី២៩ មេសា ២០១៧។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់របស់ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ស្នើសុំឲ្យ​អង្គការ​នយោបាយ​របស់​ប្រធានា​ធិបតីត្រាំ​បញ្ជូនឯកសារ​ អ៊ីម៉ែល​និងការថត​សំឡេង​ទូរស័ព្ទទាំងអស់​ដែល​ពាក់​ព័ន្ធ​នឹង​រុស្ស៊ីចាប់តាំង​ពីឆ្នាំ​២០១៥​មក ​នេះ​យោង តាម​របាយ​ការណ៍​ដែលទើប​ចេញ​ផ្សាយ។

កាសែត​ Washington Post បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​គណៈ​កម្មាធិការ​ស៊ើប ការណ៍​សម្ងាត់​របស់ព្រឹទ្ធ​សភា​ដែល​កំពុង​ស៊ើបអង្កេត​ពី​លទ្ធភាព​នៃ​ការ​ទាក់​ទង​រវាង​ យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ត្រាំ​និង​រុស្ស៊ីបាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ទៅ​គណៈកម្មាធិការ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​សប្តាហ៍​មុន​ស្នើ​សុំ​ព័ត៌មាន​ទាំង​នេះ។

កាសែត ​Washington Post ​បាន​រាយការណ៍​ទៀត​ថា ​លិខិត​នោះបានផ្ញើ​រទៅ​ឲ្យ​ហិរញ្ញិក​របស់​ក្រុមយុទ្ធនាការ​ត្រាំ ហើយ​ចាប់​តាំង​ពីពេល​នោះ​មក ​អតីត​បុគ្គលិក​ខ្លះ​បាន​ត្រូវ​ជូន​ដំណឹង​ហើយ​សុំឲ្យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ ​នេះតាម​មនុស្ស​២​នាក់​ដែល​បាន​និយាយ​ពី​សំណើ​នោះ។

របាយការណ៍​នោះ​បាន​រាយការណ៍​ថា ​លិខិត​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក Richard Burr ប្រធាន​គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា​ខាង​គណ បក្ស​សាធារណរដ្ឋ​ ហើយ​នឹង​លោកMark Warner សមាជិក​ព្រឹទ្ធ​សភាខាង​គណបក្ស​ប្រជាធិបតេយ្យ។​ ការិយា​ល័យ​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង​២​រូប​នោះ​បាន​បដិសេធ​ពុំ​ព្រម​ធ្វើ​អត្ថាធិប្បាយទៅកាន់​កាសែត​ Washington Post។ កាសែត​ ​Washington Post រាយការណ៍​ទៀត​ថា ​នេះជា​លើក​ទី​មួយ​ហើយ​ដែល​ការិយាល័យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​បាន​ស្ថិត​នៅ​ក្នុង​ការស៊ើប​អង្កេត​របស់​ព្រឹទ្ធសភា។

​មាន​ការស៊ើបអង្កេត​សហព័ន្ធដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយស្មាក្តី​ពិសេស​របស់ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក Robert Miller ​អតីត​នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI៕

XS
SM
MD
LG