ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​រុក​រក​ត្រូវ​បាន​ពង្រីក​ក្នុង​ការ​រក​យន្តហោះ​ AirAsia និង​ជន​រងគ្រោះ​


បព្វជិត​មូស្លីម​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​កងទ័ព​អាកាស​ឥណ្ឌូនេស៊ី​ បាន​បាច​អង្ករ​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​ប្រពៃណី​ក្នុង​តំបន់​ ហើយ​បាន​អធិដ្ឋាន​ជូន​ជន​រងគ្រោះ​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​ 8501 លើ​សមុទ្រ​ជ្វា​ ជិត​ Pangkalan Bun កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០១៥។
បព្វជិត​មូស្លីម​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​កងទ័ព​អាកាស​ឥណ្ឌូនេស៊ី​ បាន​បាច​អង្ករ​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​ប្រពៃណី​ក្នុង​តំបន់​ ហើយ​បាន​អធិដ្ឋាន​ជូន​ជន​រងគ្រោះ​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​ 8501 លើ​សមុទ្រ​ជ្វា​ ជិត​ Pangkalan Bun កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០១៥។

ប្រធាន​ទីភ្នាក់ងារ​រុករក​និង​សង្គ្រោះ​ជាតិ​ឥណ្ឌូនេស៊ី​និយាយ​ថា ​តំបន់​រុករក​កំទេចបាក់​បែក​និង​ជន​រងគ្រោះ​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​៨៥០១​ត្រូវ​បាន​ពង្រីក​ ខណៈ​ពេល​ដែល​ការ​ស្វែង​រក​ប្រអប់​ខ្មៅ​របស់​យន្តហោះឬ​ប្រដាប់​ថត​ទិន្នន័យជើង​ហោះ​ហើរ​ត្រូវ​បាន​បន្ត។

លោក Henry Bambang Soelistyo ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​និយាយ​ថា​ក្រុម​អាជ្ញាធរ​កំពុង​បើក​តំបន់​រុករក​អាទិភាព​ទី​២​នៅ​ក្នុង​សមុទ្រ​ជ្វា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។​ យន្តហោះ​នោះ​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ក្នុង​អំឡុង​ពេល​ហោះ​កាត់​ព្យុះ​ អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍មក​ហើយ​។ ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ​គ្មាន​មូល​ហេតុ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ការ​ធ្លាក់​នោះ​ទេ។

លោក Henry បាន​និយាយ​ថា «ឧបករណ៍​នៅក្រោម​ទឹក​ទាំងអស់បាន​ចាប់​ផ្តើម​បញ្ចេញ​នៅ​ក្នុង​តំបន់​រុករក​អាទិភាព។ ​ក្រុម​អ្នក​មុជ​ទឹក​ក៏​បាន​មុជ​ក្នុង​តំបន់​រុករក​ទាប​ៗ​ផង​ដែរ»។

ក្រុម​រុករក​បាន​ខិតខំ​ទៅ​ឲ្យ​ដល់អ្វី​ ដែល​ពួកគេ​ជឿ​ជាក់​ថា​ជា​ផ្នែក​នៃ​កន្ទុយ​យន្តហោះ​ជា​កន្លែង​ដែល​ប្រដាប់​ថត​ទិន្ន័យជើងហោះ​ហើរ​ស្ថិត​នៅ។ ​អ្នក​ជំនាញ​ខាង​កោលសល្យ​វិច្ច័យ​មក​ពី​ប្រទេស​អូស្រ្តាលី ​បាន​ធ្វើ​ការ​ជាមួយ​ប្រទេស​ឥណ្ឌូនេ​ស៊ី ​ដើម្បី​ជួយ​នៅ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ។ មាន​មនុស្ស​១៦២​នាក់នៅ​លើ​យន្តហោះ​នៅ​ពេល​ដែល​វា​ធ្លាក់។ រហូត​មក​ទល់​ពេល​នេះ មាន​សាក​សព​តែ​៣៧​នាក់គត់​ដែល​បាន​រក​ឃើញ។

នៅ​ក្នុង​រដ្ឋ​ធានី​ហ្សាកាតា​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​បញ្ឈប់​ការងារ​ក្រុម​មន្រ្តី​អាកាសចរណ៍​ជា​ច្រើន​ បន្ទាប់​ពី​ការ​បញ្ចេញ​ព័ត៌មាន​ថា ​ជើង​ហោះ​ហើរ​លេខ៨៥០១ ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia មិន​មាន​ការអនុញ្ញាតិ​ត្រឹម​ត្រូវ ដើម្បី​ហោះ​នៅ​ថ្ងៃ​ដែល​យន្តហោះ​នោះ​ធ្លាក់។

ក្រសួង​ដឹក​ជញ្ជូន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យន្តហោះ​នោះ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ហោះ​ហើរ​នៅ​លើ​ផ្លូវ​ពី​ទីក្រុង Surabaya ទៅ​កាន់​ប្រទេស​សឹង្ហបុរី​នៅ​ថ្ងៃ​ច័ន្ទ ​អង្គារ ​ពុធ​និង​ថ្ងៃ​សៅរ៍ ​ក៏​ប៉ុន្តែ​យន្តហោះ​នោះ​បាន​ហោះ​នៅ​ថ្ងៃ​អាទិត្យ។ ​ក្រសួង​បាន​ផ្អាក​ជើង​ហោះ​ហើរក្រុមហ៊ុន​អាកាសចរណ៍ AirAsia ​នៅ​ផ្លូវ​ហោះ​ហើរ​នោះ ​ហើយ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ដាច់​ដោយ​ឡែក​ពី​ការ​ស៊ើប​អង្កេត​យន្តហោះ​ដែល​ធ្លាក់។

យន្ត​ហោះធុន Airbus A320 ម៉ាស៊ីន​២​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​ដោយ​គ្មាន​ការ​ហៅ​ទូរស័ព្ទ​ក្នុង​គ្រាហ៍​អាសន្ន​ នៅ​ជិត​ពាក់​កណ្តាល​ផ្លូវ​នៅ​ក្នុង​ការ​ហោះ​ហើរមាន​រយៈ​ពេល​២​ម៉ោង​ពី​ទីក្រុង Surabaya ទៅ​កាន់​ប្រទេស​សឹង្ហបុរី៕

XS
SM
MD
LG