ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះដឹក​អ្នក​ដំណើរ​ក្រុមហ៊ុន​​ AirAsia បាន​បាត់​ជាមួយ​មនុស្ស​ក្នុង​នោះ​​១៦២នាក់


មន្រ្តី​ព្រលាន​យន្តហោះ​ពិនិត្យ​មើល​ផែនទី​ប្រទេស​ឥណ្ឌូនេស៊ី​។ យន្តហោះ​ដឹក​អ្នក​ដំណើរ​ជើង​ហោះ​ហើរ​ QZ8501 របស់​ក្រុម​ហ៊ុន​ AirAsia ដែល​ហោះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ ទៅ​សិង្ហបុរី​ បាន​បាត់​ជាមួយ​មនុស្ស​១៦២​នាក់​នៅក្នុង​នោះ​។
មន្រ្តី​ព្រលាន​យន្តហោះ​ពិនិត្យ​មើល​ផែនទី​ប្រទេស​ឥណ្ឌូនេស៊ី​។ យន្តហោះ​ដឹក​អ្នក​ដំណើរ​ជើង​ហោះ​ហើរ​ QZ8501 របស់​ក្រុម​ហ៊ុន​ AirAsia ដែល​ហោះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ ទៅ​សិង្ហបុរី​ បាន​បាត់​ជាមួយ​មនុស្ស​១៦២​នាក់​នៅក្នុង​នោះ​។

កិច្ច​ប្រតិបត្តិការ​ស្វែង​រក​កំពុង​ត្រូវបាន​ធ្វើឡើង​នៅសមុទ្រ​ ចាវ៉ា​ (Java) ដើម្បី​រក​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Air Asia ដែល​បាត់​ដោយ​មាន​អ្នកដំណើរ​និង​ក្រុម​អាកាស​យានិក​ទាំង​អស់១៦២​នាក់​ជិះ​នៅ​ក្នុង​នោះ។​

យន្តហោះក្រុមហ៊ុន​អាកាសចរណ៍​នោះ​ដែល​លក់​សំបុត្រ​ថោក​ៗបាន​ហោះ​ចេញ​ពីក្រុង​ស៊ូរ៉ាបាយ៉ា​ (Surabaya) ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេសសិង្ហបូរី​នៅ​ពេល​បាន​បាត់​នៅ​ម៉ោង៧និង​២៤នាទី​ព្រឹកនៅ​ថ្ងៃអាទិត្យ​នេះ​តាម​ម៉ោង​ក្នុង​មូលដ្ឋាន​គឺ​៤២នាទី​បន្ទាប់ពី​ហោះទ្បើង​ ដោយ​ហោះ​បាន​ជិត​ពាក់កណ្តាល​ផ្លូវ​ទៅ​កាន់​គោលដៅ​កំណត់។​

ក្រុម​មន្ត្រី​បាននិយាយ​ថា​នៅ​មុន​បាត់​ការទាក់ទង​គ្នា​ អ្នក​បើក​យន្តហោះ​នោះបាន​សុំក្រុមអ្នកត្រួតត្រា​ចរាចរណ៍​អាកាស​ក្នុង​ក្រុង​ចាកាតា​ (Jakarta) អនុញ្ញាត​ឲ្យ​យន្តហោះ​ហោះ​ទ្បើង​ខ្ពស់​ដល់​ប្រមាណ១ពាន់៨រយ​ម៉ែត្រ​ដើម្បី​ចៀសវៀង​ធាតុ​អាកាស​អាក្រក់។​

ក្រុម​ហ៊ុន​អាកាសចរណ៍​Air Asia​បាននិយាយ​ថា​យន្តហោះ​ធុន​ Airbus A320-200 មាន ជន​ជាតិ​ឥណ្ឌូនេស៊ី ១៥៦​នាក់ កូរ៉េខាង​ត្បូង៣នាក់ សិង្ហបូរី​១នាក់ ម៉ាឡេស៊ី​១នាក់ និង​បារាំង​១នាក់ ​ជិះ​នៅ​ក្នុង​នោះ។

យន្តហោះ​Airbus A320-200 ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Air Asia Indonesia ដែល​ជា​អង្គភាព​មួយ​របស់​ក្រុម​ហ៊ុន​ Air Asia ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី៕

XS
SM
MD
LG