ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​ខណៈ​ពួក​ឧទ្ទាម​ស៊ីរី​ប្រយុទ្ធ​ដើម្បី​បំបែក​​ការឡោម​ព័ទ្ធ​នៅ​ Aleppo


ការ​ផ្ទុះ​នៅ​ជាយ​ក្រុង​ Aleppo ប្រទេស​ស៊ីរី ខណៈ​រដ្ឋាភិបាល​ស៊ីរី​កំពុង​បើក​ការ​វាយ​ប្រហារ​ខ្លាំង​មួយ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ដើម្បី​គ្រប់គ្រង​ក្រុង​នេះ។
ការ​ផ្ទុះ​នៅ​ជាយ​ក្រុង​ Aleppo ប្រទេស​ស៊ីរី ខណៈ​រដ្ឋាភិបាល​ស៊ីរី​កំពុង​បើក​ការ​វាយ​ប្រហារ​ខ្លាំង​មួយ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ដើម្បី​គ្រប់គ្រង​ក្រុង​នេះ។

មាន​ការ​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​មួយ​នៅ​ជាយ​ក្រុង​ខាង​លិច​នៃ​ក្រុង​ Aleppo​ ក្នុង​ប្រទេស​ស៊ីរី ​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ពួក​ឧទ្ទាម​បាន​ខិតខំ​ព្យយាម​បំបែក​កង​កម្លាំង​រដ្ឋាភិបាល​គាំទ្រ​ដោយ​រុស្ស៊ី​ដែល​ឡោម​ព័ទ្ធផ្នែក​ពាក់​កណ្តាល​ខាង​កើត​នៃ​ក្រុង​នេះ ដោយ​ពួក​គេ​បាន​វាយ​ប្រហារ​ពួក​ទាហាន​រដ្ឋាភិបាល​ពី​ខាង​ក្រោយ។​

ពួក​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​បាន​និយាយ​ថា​ មាន​ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​៤១​នាក់​បាន​ស្លាប់​នៅ​ក្នុងការ​វាយ​លុក​ថ្មីៗ​បំផុត​នេះ​ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​ SANA ​របស់​រដ្ឋ​នៃ​ប្រទេស​ស៊ីរី​ បាន​ផ្សាយ​ថា​មាន​មនុស្ស​៣៥​នាក់​ទៀត​បាន​រង​គ្រោះ​ដោយសារ​ឧស្ម័នពុល​ នៅ​ក្នុង​សង្កាត់​ពីរ​ត្រួត​ត្រា​ដោយ​រដ្ឋាភិបាល។

ភ្នាក់ងារ​ព័ត៌មាន​ SANA ​បាន​ភ្ជាប់​ការ​វាយ​ប្រហារ​ដោយ​ឧស្ម័ន​ពុល​នេះ​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​អង្គការ​ភេរវជន​មាន​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​តួកគី​ និង​ប្រទេសអារ៉ាប៊ីសាអូឌីត។​ ចំណែក​ឯ​ពួក​ឧទ្ទាម​វិញ​បាន​ចោទ​ប្រកាន់​កង​កម្លាំង​រដ្ឋាភិបាល​ថា​បាន​បាញ់​គ្រាប់​កាំ​ភ្លើង​ធំ​មាន​សារធាតុ​ក្លរីន​ ដាក់​លើ​សង្កាត់​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។

ថ្លែង​នៅ​ក្នុង​ទូរទស្សន៍​រដ្ឋ​ ​នាយកមន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ក្រុង Aleppo បាន​បញ្ជាក់​ថា​ ផ្សែង​ទាំង​នោះ​ជា​ឧស្ម័ន​ក្លរីន​ពុល។ ប៉ុន្តែ​គ្មាន​មនុស្ស​ស្លាប់​ទាក់​ទិន​ជាមួយ​ឧស្ម័ន​នេះ​ទេ​ ដែល​ពួកអ្នក​ឃ្លាំ​មើល​ស្ថានការណ៍​មក​ពីអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី (Syrian Observatory for Human Rights) បាន​ពណ៌នា​ថា​បង្កើត​ឱ្យ​មាន​រោគ​សញ្ញ​នៃ​ការ​ថប់​ដង្ហើម៕

XS
SM
MD
LG