ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អារ៉ាប៊ី​សាអូឌីត៖ គ្រួសារ​របស់​ Bin Laden ស្លាប់​នៅ​ការ​ធ្លាក់​យន្តហោះ​នៅ​អង់គ្លេស


ក្រុម​ជួយ​សង្រ្គោះ​បន្ទាន់​មក​ដល់​កន្លែង​ធ្លាក់​យន្តហោះ ដែល​សមាជិក​របស់​គ្រួសារ Osama Bin Laden ស្ថិត​នៅ​ក្នុង​យន្តហោះ​នោះ​ផង​ដែរ។ ការ​ធ្លាក់​នេះ​ស្ថិត​នៅ​ចំណត​រថយន្ត​មួយ​នៅ​ក្បែរ​ព្រលាន​យន្តហោះ Blackbushe នៅ​ Hampshire កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។
ក្រុម​ជួយ​សង្រ្គោះ​បន្ទាន់​មក​ដល់​កន្លែង​ធ្លាក់​យន្តហោះ ដែល​សមាជិក​របស់​គ្រួសារ Osama Bin Laden ស្ថិត​នៅ​ក្នុង​យន្តហោះ​នោះ​ផង​ដែរ។ ការ​ធ្លាក់​នេះ​ស្ថិត​នៅ​ចំណត​រថយន្ត​មួយ​នៅ​ក្បែរ​ព្រលាន​យន្តហោះ Blackbushe នៅ​ Hampshire កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

សមាជិក​ក្រុម​គ្រួសារ​របស់​លោក Osama Bin Laden ​អតីត​មេដឹកនាំ​ក្រុម al-Qaida បាន​ស្ថិតក្នុង​ចំណោម​មនុស្ស៤​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​ឯកជន​មួយ​កាល​ពី​ថ្ងៃ​សុក្រនៅ​ជិត​ទីក្រុង​ឡុងដ៍ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯក​អគ្គ​រាជ​ទូត​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​អង់គ្លេស ​និង​អារ៉ាប៊ី​សាអូឌីត​បាន​រាយការណ៍​ថា ​អ្នក​ដំណើរ​៣​នាក់​ជា​សាច់​ញាតិ​របស់​អតីត​មេដឹកនាំ al-Qaida។ អ្នក​បើកបរ​យន្តហោះ​នោះ​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​នោះ​ដែរ។

ឯក​អគ្គ​រាជ​ទូត​អារ៉ាប៊ី​សាអូឌីត​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​បាន​ប្រើ​គណនេយ្យ Twitter ផ្លូវការ​របស់​ស្ថាន​ទូត​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ Bin Laden ​ដោយ​គ្មាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​ទេ។

​ព្រះអង្គ​ម្ចាស់ Mohammed Bin Nawaf Bin Abdel-Aziz នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ផ្ញើ​តាម Twitter ​ដោយ​ស្ថាន​ទូត​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា «ស្ថាន​ទូត​នឹង​តាមដាន​ឧបទ្ទវហេតុ​នេះ ហើយ​នឹង​ធ្វើ​ការ​ទាក់ទង​ជាមួយ​ក្រុម​អាជ្ញាធរ​អង់គ្លេស ​ហើយ​និង​ធ្វើ​ការ​ដើម្បី​បង្កើន​ល្បឿន​ប្រគល់​សព​របស់​ជន​រងគ្រោះ​ទៅ​ឲ្យ​ព្រះ​រាជាណាចក្រ​ដើម្បី​ធ្វើ​បុណ្យ​ និង​បញ្ចុះ‍»។

​ប៉ូលិស​បា​ន​និយាយ​ថា ​យន្តហោះ​នោះ​បាន​ធ្លាក់​ចូល​ក្នុង​ចំណត​រថយន្ត​នៅ​ជិត​ទី​កន្លែង​ដេញ​ថ្លៃ​រថយន្ត ​ហើយ​បាន​ផ្ទុះ​ចេញអណ្តាត​ភ្លើង​ខណៈ​ដែល​ព្យាយាម​ចុះ​នៅ​ចំណត​អាកាសយាន្ត Blackbushe ​នៅ​ចម្ងាយ​៦៥​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​ឡុងដ៍។យន្តហោះ​នោះ​បាន​ហោះ​ចេញ​ពី​ចំណត​អាកាស​យាន Malpensa ​នៅ​ទីក្រុង Milan។

​គ្មាន​មនុស្ស​នៅ​ក្រោម​ដី​បាន​ជួ​ប​ប្រទះ​គ្រោះ​ថ្នាក់​ទេ។ ប៉ូលិស​ និង​សាខា​ស៊ើបអង្កេត​គ្រោះ​ថ្នាក់​យន្តហោះ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើបអង្កេត​រួម​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG