ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​កោះ​តៃវ៉ាន់​ឡើង​ដល់​ ៣១​ នាក់


រូបភាព​បង្ហាញ​ពី​ដំណើរការ​ទាញ​យក​បំណែក​យន្តហោះ​ក្រុមហ៊ុន​ TransAsia ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​នៅ​កោះ​តៃវ៉ាន់​ កាល​ពីថ្ងៃ​ទី០៤​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
រូបភាព​បង្ហាញ​ពី​ដំណើរការ​ទាញ​យក​បំណែក​យន្តហោះ​ក្រុមហ៊ុន​ TransAsia ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​នៅ​កោះ​តៃវ៉ាន់​ កាល​ពីថ្ងៃ​ទី០៤​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ចំនួន​មនុស្ស​ស្លាប់​ពី​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​កោះ​តៃវ៉ាន់​ បាន​ឡើង​ដល់​ ៣១​ នាក់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​ពេល​ដែល​ប្រតិបត្តិការ​ស្វែង​រក​ និងជួយ​សង្គ្រោះ​បាន​បន្ត​ធ្វើ​សម្រាប់​មនុស្ស​ ១២​ នាក់​ទៀត​ដែល​នៅ​បាត់​ខ្លួន។​

រូប​ថត វីដេអូ​ តាម​អ៊ីនធឺណែត​ បាន​បង្ហាញ​យន្តហោះ​ម៉ាស៊ីន​ ២​ របស់​ក្រុមហ៊ុន​ TransAsia​ នៅ​ក្រោយ​ការ​ហោះ​ឡើង​ពី​ចំណត​យន្តហោះ​ Songshan​ នៅ​ក្រុង​ តៃប៉ិ​ កាល​ពី​ថ្ងៃ​ពុធ​ ឆ្ពោះ​ទៅ​ជួរ​កោះ​ Kinmen​ របស់​តៃវ៉ាន់។​ គេ​សង្កេត​ឃើញ​ស្លាប​ឆ្វេង​នៃ​យន្តហោះ​ ដែល​សំយ៉ុង​ចុះ​មក​លើ​ដី​ បាន​ប៉ះ​ទង្គិច​នឹង​ផ្លូវយន្តបថ​ខ្ពស់​មួយ​ និង​ឡាន​តាក់ស៊ី​មួយ​គ្រឿង​ មុន​ពេល​យន្តហោះ​នេះ​ ធ្លាក់​ទៅ​ក្នុង​ទន្លេ​ Keelung។​

នាយក​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​តៃវ៉ាន់​ លោក​ Lin Tyh-Ming​ ថ្លែង​ថា​ ការ​ស្វែង​រក​អ្នក​ដំណើរ​បាត់​ខ្លួន​កំពុងបន្ត​ធ្វើ​ឡើង​។​

លោក​បាន​ថ្លែង​ថា​ នា​ពេល​បច្ចុប្បន្ន​ គេ​បាន​ស្រង់​ក្បាល​និង​កន្ទុយ​យន្តហោះ​ចេញ​ពី​ទឹក​ ហើយ​រក​ឃើញ​ម៉ាស៊ីន​ទាំង​ពីរ​ តែ​កម្ទេចកម្ទីដទៃ​ទៀត​មិន​ទាន់​ស្រង់​យក​បាន​នៅ​ឡើយ​ ដោយសារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក។​

អាជ្ញាធរ​និយាយ​ថា​ មនុស្ស​១៥​នាក់​នៅ​រស់​ជីវិត​ ដែល​ក្នុង​នោះ​រួម​មាន​ទារក​ម្នាក់​ផងដែរ៕

XS
SM
MD
LG