ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អារ៉ាប៊ីសាអូឌីត​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​យេម៉ែន


យុទ្ធជន​របស់​ក្រុម​ឧទ្ទាម Houthi Shiite ឈរ​ការពារ​ ខណៈ​ដែល​មនុស្ស​ដទៃ​កំពុង​ស្វែង​រក​អ្នក​ដែល​នៅ​រស់​ក្នុង​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​របស់​អារ៉ាប៊ីសាអូឌីត នៅ​ក្បែរ​ព្រលាន​យន្តហោះ​ Sanaa ប្រទេស​យេម៉ែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៦ ខែមីនា ឆ្នាំ២០១៥។

យន្តហោះ​ចម្បាំង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ទម្លាក់​គ្រាប់​បែកលើ​ទីតាំង​យោធា​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​យេម៉ែន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ពេល​ដឹកនាំ​ការ​វាយ​ប្រហារ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​សម្ព័ន្ធ​មិត្ត​អារ៉ាប់​នៅ​ឈូង​សមុទ្រ​ពែកហើយ​និង​ប្រទេស​ផ្សេង​ទៀតនៅ​ក្នុង​តំបន់​ក្នុង​ការ​គាំទ្រ​ប្រធានា​ធិបតី Abd - Rabbu Mansour Hadi ​ដែល​គាំទ្រ​ដោយ​អន្តរជាតិ។

​ការ​វាយ​ប្រហារ​បាន​សំដៅ​លើ​ទី​តាំង​នានា​នៅជុំ​វិញ​ចំណត​អាកាសយាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋធានី​សាណាអា​ហើយ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​សម្បែង​នៅ​ក្នុង​តំបន់​នោះ។

​ប្រទេស​អ៊ីរ៉ង់​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​ Houthi និកាយ​ស៊ីអ៊ីដ​កំពុង​ព្យាយាម​បណ្តេញ​លោក Hadi ចេញ​ពី​តំណែង ​បាន​ហៅ​កិច្ច​ប្រតិបត្តិការ​នោះ​ជា​ជំ​ហាន​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដែល​នឹង​ធ្វើ​ឲ្យ​កាន់​តែ​អាក្រក់​ឡើង​ដល់​វិបត្តិ​នៅ​ក្នុង​ប្រទេស​យេម៉ែន។​ ក៏ប៉ុន្តែ ​មន្រ្តី​ជាន់​ខ្ពស់​អ៊ី​រ៉ង់​បាន​ច្រាន​ចោល​ពី​សកម្មភាពខាង​យោធា​នេះ។​

​មន្រ្តី​សុខាភិបាល Houthi និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៨​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​២៤​នាក់​ទៀត​បាន​រង​របួសនៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នេះ។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry បាន​គាំទ្រ​ការ​វាយ​ប្រហារ​នេះ​នៅ​ក្នុងសន្និសីទ​មួយ​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក៕

XS
SM
MD
LG