ប្រទេសអារ៉ាប៊ី សាអូឌីត នឹងបញ្ចុះព្រះសពមហាក្សត្រ អាប់ឌុលឡា (Abdullah) នៅ ថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងបន្ទាប់ពីពីធីស្នងតំណែងទៅមហាក្សត្រថ្មីនិងមហាក្សត្រគ្រងរាជបន្តនោះ បានប្រព្រឹត្តិទៅដោយរលូន ដែលរឿងនេះបានបញ្ចប់ក្តីបារម្ភនានាអំពីអស្ថេរភាពក្នុងរាជវង្ស ខណៈដែលមានភាពច្របូកច្របល់ក្នុងតំបន់នោះ។
មហាក្សត្រ Abdullah ដែលមានព្រះជន្ម៩០ ព្រះវស្សាបានសោយទីវង្គត់នៅថ្ងៃសុក្រនេះដោយរោគាពាធ។ ព្រះអង្គគឺជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់ស.រ.អា.ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងក្រុមឧទ្ទាមជ្រុលនិយមរដ្ឋឥស្លាម។
សេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងបានបញ្ជាក់ថាព្រះអង្គបានយាងចូលទីវង្គត់ នៅម៉ោង១យប់រំលងអាធ្រាត។
ព្រះអនុជមាតាបិតាទីទៃរបស់ព្រះអង្គព្រះនាម សាល់ម៉ាន់បានឡើងគ្រងរាជជំនួសព្រះអង្គ។ មហាក្សត្រថ្មីព្រះជន្ម៧៩វស្សានេះត្រូវគេជ្រើសរើសជាស្តេច ស្នងរាជ្យនិងធ្វើជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ២០០២ម្ល៉េះ។ ព្រះអង្គបានប្តេជ្ញា ក្នុងសន្ទរកថានៅថ្ងៃសុក្រនេះថានឹងប្រឹងប្រែងបំពេញកិច្ចការជំនួសស្តេចអង្គមុន។
ព្រះអង្គម្ចាស់ Moqren ជាព្រះអនុជមាតានិងបិតាទីទៃត្រូវតែងតាំងជាសេ្តចស្នង រាជ្យបន្ត។
លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា បានបញ្ជូនសារចូលរួមរំលែកទុក្ខសោកដល់ក្រុមគ្រួសារព្រះរាជវង្សនិងពលរដ្ឋអារ៉ាប៊ី សាអូឌីត៕