ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់៖ កិច្ច​ព្រម​ព្រៀង​អាវុធ​នុយក្លេអែរ​មិន​អាច​ចរចា​ឡើង​វិញ​បាន​ទេ


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្លែង​អំពី​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​បន្ទប់ការទូតក្នុង​សេតវិមាន​កាលពី​ថ្ងៃទី១៣ តុលា​ ២០១៧។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្លែង​អំពី​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​បន្ទប់ការទូតក្នុង​សេតវិមាន​កាលពី​ថ្ងៃទី១៣ តុលា​ ២០១៧។

ប្រទេស​អ៊ីរ៉ង់​បាន​ព្រមានរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ថា​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអែរ​រវាង​រដ្ឋាភិបាល​ក្រុង​ Teheran និង​ប្រទេស​មហាអំណាច «មិនត្រូវ​ធ្វើការ​ចរចា​ជាថ្មីទេ»។

ក្រសួង​ការបរទេសបាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ប្រទេសអ៊ីរ៉ង់«នឹង​មិន​ទទួល​យក​ការ​កែប្រែ​ណាមួយ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ នៅពេល​នេះ​និង​ក្នុងពេល​អនាគត» ហើយ​ប្រទេសអ៊ីរ៉ង់​នឹង «មិន​ធ្វើសកម្មភាព​ណាមួយ​ហួស​ពី​ការ​ប្តេជ្ញារបស់​ខ្លួនទេ»។

លោករដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ Mohammad Javad Zarif បាន​និយាយ​នៅ​ក្នុង Twitter ថា​ការ​ប្រកាស​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump កាល​ពី​ថ្ងៃ​សុក្រ​ថា​គាត់​ចង់យល់ព្រមឱ្យមានការ​ដាក់ទណ្ឌកម្មថ្មីៗ​លើ​ប្រទេសអ៊ីរ៉ង់​ជា «ការ​ប៉ុន​ប៉ង​ដោយ​អស់​សង្ឃឹម​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ចព្រមព្រៀង​ពហុភាគី​ដ៏​មាំទាំមួយ»។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ជា​លើកទី​បី​ហើយដែលTrump មិន​បាន​ដាក់ទណ្ឌកម្ម​តឹង​រ៉ឹង​ជា​ថ្មី​ដែល​មានគោលដៅ​ជំរុញ​ប្រទេសអ៊ីរ៉ង់​ឱ្យបោះបង់ចោលការ​ស្រាវជ្រាវ​ខាង​អាវុធអាវុធនុយក្លេអែររបស់​ផង​ខ្លួន។

ប្រធានាធិបតី​ Trump បាននិយាយ​ថា​គាត់​បដិសេធ​ការ​ដាក់ទណ្ឌកម្ម​ទាំងនេះ​ដើម្បី​ទុកពេល​វេលា១២០ថ្ងៃ​ឱ្យ​សភា​ស.រ.អា.និង​ពួក​សម្ព័ន្ធមិត្តអឺរ៉ុប​កែ​លម្អ​កិច្ចព្រមព្រៀងនេះ​ឬ​មួយ​ប្រឈម​នឹង​ការ​ដែល​ស.រ.អា.បោះបង់ចោល​កិច្ច​ព្រមព្រៀង​នេះ៕

XS
SM
MD
LG