ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអូឌីត​បាន​ព្រមាន​ប្រើ​«‍គ្រាប់​កាំភ្លើង»​លើ​លោក​ Khashoggi


រូបឯកសារ៖ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអូឌីត Mohammed bin Salman (ឆ្វេង) និយាយ​ជាមួយ​បិតា​របស់​ព្រះ​អង្គគឺ​ព្រះ​មហាក្សត្រ Salman នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត​ ថ្ងៃទី​៩ ធ្នូ ២០១៨។
រូបឯកសារ៖ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអូឌីត Mohammed bin Salman (ឆ្វេង) និយាយ​ជាមួយ​បិតា​របស់​ព្រះ​អង្គគឺ​ព្រះ​មហាក្សត្រ Salman នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត​ ថ្ងៃទី​៩ ធ្នូ ២០១៨។

មួយ​ឆ្នាំ​មុន​ពេល​ដែល​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​គឺ​លោក Jamal Khashoggi ត្រូវ​បាន​សម្លាប់ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman ​បាន​ប្រាប់​ជំនួយការ​ម្នាក់​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​នឹង​បើ​«‍គ្រាប់​កាំភ្លើង»​លើ​អ្នក​កាសែត​រូប​នោះ ប្រសិនបើ​អ្នក​កាសែត​នោះ​មិន​វិល​ត្រឡប់​មក​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​វិញ​ទេ​ ហើយ​នឹង​បញ្ចប់​ការ​រិះគន់​របស់​អ្នក​កាសែត​រូប​នោះ​ទៅ​លើ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ តែ​ម្ដង។ នេះ​បើ​យោង​តាម​កាសែត​ The New York Times ដែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ព្រះរាជ​ឱង្ការ​របស់​ព្រះអង្គ​ម្ចាស់ រជ្ជទាយាទ​ទៅ​កាន់​មនុស្ស​ជំនិត​បំផុត​ម្នាក់​របស់​ព្រះ​អង្គ​កាល​ពី​ឆ្នាំ​២០១៧​នោះ ធ្វើ​ឡើង​មុន​ពេល​ដែល​លោក ​Khashoggi ​ត្រូវ​បាន​សម្លាប់​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់​អារ៉ាប៊ីសាអូឌីត ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី។ នេះ​បើ​ផ្អែក​តាម​កាស The New York Times ​ដដែល​ ដែល​បាន​ស្រង់​សម្ដីទាំង​អតីត​ទាំង​មន្ត្រី​ការ​បរទេស​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ដឹង​អំពី​របាយការណ៍​ស៊ើបការណ៍​សម្ងាត់។

​កាសែត​ The New York Times បាន​រាយការណ៍​ថា ​សំឡេង​នៃ​ព្រះរាជ​ឱង្ការ​របស់​ព្រះអង្គម្ចាស់ រជ្ជទាយាទ​អង្គ​នេះ​ត្រូវ​បាន​លួច​ថត​បាន​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក។

អ្នក​វិភាគ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក​បាន​បកស្រាយ​ថា ​ព្រះរាជ​ឱង្ការ​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អំពី​«‍គ្រាប់​កាំភ្លើង»នោះ​ តាម​ន័យ​ធៀប​មាន​ន័យ​ថា ព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman មិន​ចាំ​បាច់​ មាន​ព្រះរាជ​ឱង្ការឱ្យ​គេ​បាញ់​សម្លាប់​លោក ​Khashoggi ត្រង់ៗ​នោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​គិត​ថា​ព្រះ​រាជ​ឱង្ការ​នោះ​បាន​បង្ហាញ​ពី​ព្រះទ័យ​របស់​ព្រះអង្គ​ក្នុង​ការ​ឱ្យ​គេ​សម្លាប់​អ្នក​កាសែត​រូប​នោះ ​ប្រសិន​បើ​អ្នក​កាសែត​នោះ​មិន​បាន​វិលត្រឡប់​ទៅ​កាន់​ព្រះរាជាណាចក្រ ​អារ៉ាប៊ីសាអូឌីត ​វិញ​ទេ​នោះ។ នេះ​បើ​យោង​តាម​កាសែតthe New York Times៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG